Connect with us

សន្តិសុខសង្គម

ល្បែង​លេង​កាំជ្រួច​របស់​ជនជាតិ​ថៃ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សា​មន​ខេមរៈ​អភិវឌ្ឍ ជា​ខែល​ដាក់​ឲ្យ​លួច​លេងល្បែង​អាប៉ោង និង​បៀរ​ខុសច្បាប់​ក្នុង​ទឹកដី​កម្ពុជា

បានផុស

នៅ

ល្បែង​លេង​កាំជ្រួច​របស់​ជនជាតិ​ថៃ នៅលើ​ទឹកដី​កម្ពុជា​ក្បែរ​ច្រក​អន្តរជាតិ​ជាំ ស្ថិតនៅ​ចំណុច​អូរ​ថ្ម ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ដែល​ត្រូវ​បាន​បិទ​មួយរយៈ​ក្នុងអំឡុង​កូ​វីដ​នេះ គឺ​ត្រូវ​បាន​គេ​ដឹងថា​ ការ​លេង​ល្បែងភ្នាល់​ដាក់​លុយ​របស់​ជនជាតិ​ថៃ​ជ្រក​ក្រោម ច្បាប់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​សា​មន​ខេមរៈ​អភិវឌ្ឍ ដោយ​បាន​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​។ មិនតែប៉ុណ្ណោះ គេ​ក៏​សង្កេតឃើញ​ថា ​នៅ​ក្នុង​ទីតាំង​លេង​កាំជ្រួច មាន​សកម្មភាព​ការ​លេង​ល្បែងស៊ីសង​ផ្សេងទៀត ដែល​គេ​ដាក់​ការសង្ស័យថា អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​មួយ​នេះ មានការ​ឃុបឃិត​ឲ្យ​ល្បែង​ខុសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ថ្ងៃទី​១៦ ខែសីហា​ឆ្នាំ​២០២២ នេះ មាន​ជនជាតិ​ថៃ​បាន​ចូលមក​កម្ពុជា តាម​ច្រក​អន្តរជាតិ​ជាំ​ភាគី​ថៃ​ស្រងាំ ហើយ​ចូល​ទៅលេង​នៅ​ចំណុច​អូរ​ថ្ម ដែលជា​ទីតាំង​លេង​កាំ​ជ្រួត​របស់​ក្រុមហ៊ុន ដោយមាន​ប្រជា​ការពារ​ខ្មែរ ចាំ​សួរនាំ ដែល​គេ​អនុញ្ញាត​ឱ្យ​តែ​អ្នកលេង​ល្បែងស៊ីសង​ដូចជា ៖ ពលរដ្ឋ​ខ្មែរ ពលរដ្ឋ​ថៃ និង​អ្នក​បើករថយន្ត ឬក៏​ម៉ូតូ ដែល​ដឹក​ជនជាតិ​ថៃ​ចូល​លេង​ប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​អ្នកសារព័ត៌មាន គឺ​គេ​មិន​ឲ្យ​អនុញ្ញាត​ចូល​នោះឡើយ​។

​ក្នុង​ទីតាំង​លេងល្បែង​កាំជ្រួច ក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុន​សា​មន​ខេមរៈ​អភិវឌ្ឍ ដែល​នៅក្នុង​បរិវេណ​នោះគេ​សង្កេតឃើញ​ថា មានការ​ដាក់​ឲ្យ​លេងល្បែង បៀរ និង​អាប៉ោង ដែល​ការលេង​មាន​ភ្នាល់​គ្នា​ចាក់​លុយ​យ៉ាង​សប្បាយរីករាយ អម​ដោយ​សមត្ថកិច្ច​ក​ម្ពុ​ជាប្រចាំ​ការ​ការពារ​សន្តិសុខ​ឲ្យ​ដូចជា​៖ ប៉ូលីស​ព្រំដែន ប៉ូលីស​ប៉ុស្តិ៍ ប៉ូលីស​ស្នងការ​ខេត្ត និង​មន្ត្រី​កងរាជអាវុធហត្ថ​។ ដោយ​ចំពោះ​បញ្ហា​នេះ គេ​អាច​សង្ស័យ​ថា អាជ្ញាប័ណ្ណ​ច្បាប់​លេងល្បែង​កាំជ្រួច​របស់​ក្រុមហ៊ុន​សា​មន​ខេមរៈ​អភិវឌ្ឍ គឺជា​លេស​មួយ លាក់បាំង​នៃ​ការលេង​ល្បែង​សង បៀរ និង​អាប៉ោង​ខុសច្បាប់​ក្នុង​ទឹកដីកម្ពុជា​។

​ប្រជាពលរដ្ឋ​ដែល​រស់នៅ ចំណុច​អូរ​ថ្ម ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ល្បែង​កាំជ្រួច​ភ្នាល់​ដាក់​លុយ​របស់​ជនជាតិ​ថៃ នៅ​ពេលដែល​គេ​លេង​អុជ​កាំជ្រួច​ម្តងៗ បាន​បង្ក​ជា​សម្លេង​ដូច​មី​ស៊ី​ល ធ្វើ​ឲ្យ​ផ្អើល​ដល់​សត្វ​គោ និង​សត្វពាហនៈ​ដែល​នៅក្បែរនោះ​រាល់​ពេលដែល​កាំជ្រួច​អុជ​លេង​ម្តងៗ​។ មិន​ប៉ុណ្ណោះ​ការព្រួយបារម្ភ​របស់​ពួកគាត់​អំពី​បញ្ហា​ហានិភ័យ នៅ​ពេលដែល​បំណែក​កាំជ្រួច​ហោះ​ទៅលើ​អាកាស ហើយ​បំណែក​កាំជ្រួច​នឹង​ធ្លាក់​មក​ដី​វិញ អាច​នឹង​ប៉ះពាល់​ទៅលើ​លំនៅឋាន និង​ដំណាំ​របស់​ពួកគាត់​។ ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ដី​កំពុងតែ​អាស្រ័យ​ផល​នៅក្បែរ​ចំណុច​ជើងភ្នំ​ដងរ៉ែក ជិត​អូ​ថ្ម ក៏មាន​ការព្រួយបារម្ភ​សុខ​សុវត្ថិភាព​លើ​អាយុជីវិត​របស់​ពួកគាត់ ចំពោះ​បំណែក​កាំជ្រួច​ដែល​ធ្លាក់​មក​នៅពេលណា ឬ​ថ្មើរ​ណា ក៏​ពួកគាត់​មិនអាច​មើលឃើញ​គ្រប់ពេលវេលា​ផងដែរ​៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៨ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៣ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤០ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម