សន្តិសុខសង្គម
អគ្គិភ័យឆេះឃ្លាំងលក់រថយន្ដ២កន្លែងជាប់គ្នាទាំងកណ្ដាលយប់ខូចខាតរថយន្ដស៊េរីទំនើប១០គ្រឿង (មានវីដេអូ)
ឃ្លាំងលក់រថយន្ដស៊េរីទំនើបចំនួន២កន្លែងជាប់គ្នា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យខូចខាតរថយន្ដចំនួន១០គ្រឿង និងសម្ភារៈមួយចំនួនធំ។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង២និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចឃ្លាំងលក់រថយន្ដលេខ177 និងឃ្លាំងលក់រថយន្ដ Davan162 នៅតាមបណ្ដោយផ្លូវលេខ ២៧៣កែង៦០៨ ភូមិទី១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ជា ពិសី អភិបាល នៃគណអភិបាលខណ្ឌទួលគោក បានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្ដាលឲ្យខូលខាតរថយន្ដ១០គ្រឿង និងសម្ភារៈមួយចំនួន តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។ លោកអភិបាលបានបន្ថែមថា ករណីអគ្គិភ័យនេះ តាមព័ត៌មានបឋមគឺកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី។

អភិបាលខណ្ឌរូបនេះបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍នៅកន្លែកើតហេតុរហូតដល់ម៉ោង២និង៣០នាទី ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


