សន្តិសុខសង្គម
ភ្លៀងមួយមេធំលាយឡំនិងខ្យល់រន្ទះបាញ់ដើមអាកាស្យាបណ្ដាលឲ្យសិស្ស០៦នាក់ដួលសន្លប់
បាត់ដំបង ៖ ភ្លៀងមួយមេធំលាយឡំ និងខ្យល់រន្ទះបាញ់ ដើមអាកាសស្យា នៅមុខសាលាអនុវិទ្យាល័យ រតនមណ្ឌលបណ្ដាលឲ្យសិស្សចំនួន៦នាក់ដួលសន្លប់ ខណៈចេញក្រៅពីបន្ទប់ថ្នាក់រៀនពេលមេឃកំពុងភ្លៀង។

ករណីសិស្សសាលាដួលសន្លប់៦នាក់ នេះកើតឡើងនាថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចក្រុមទី៩ ភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅមុខសាលាអនុវិទ្យាល័យ រតនមណ្ឌល។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា សិស្សដួលសន្លប់ទាំង០៦នាក់នោះមាន៖
១-ឈ្មោះ ធី ណាភីវ ភេទស្រីអាយុ១៥ឆ្នាំ រស់នៅ ភូមិអណ្តើកហែប ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល) ២-ឈ្មោះ ហឿន ចាន់ពុធា ភេទប្រុស អាយុ១២ឆ្នាំភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល) ៣-ព្រើយ កញ្ញា ភេទស្រី១៣ឆ្នាំ ភូមិអណ្ដើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល) ៤-ឈ្មោះ រី ធីតា ភេទស្រីអាយុ១៤ឆ្នាំ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល) ៥-ឈ្មោះ ឡូត មីនា ភេទស្រីអាយុ១៥ឆ្នាំភូមិចំការល្មុត ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យខេត្ត) ៦-ឈ្មោះ ឈុន រស្មី ភេទប្រុស អាយុ១៤ឆ្នាំភូមិគីឡូ៣៨ ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល) ទាំង ០៥នាក់ (របួសស្រាល)កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្តៅ.ខេត្តបាត់ដំបង។ សូមបញ្ជាក់ថាក្នុង សិស្ស០៦នាក់ មានប្រុស០២នាក់របួសស្រាលនិងរបួសធ្ងន់០១នាក់ ស្រី៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


