សន្តិសុខសង្គម
ផ្ទះលក់បាយ និងកាហ្វេ មួយនៅស្រុកកណ្តាលស្ទឹង លួចបង្កប់ល្បែងជល់មាន់ អនឡាញ
ប្រភពច្បាស់ការណ៍បានលួចប្រាប់អោយដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានការបែកធ្លាយសកម្មភាពក្រុមអ្នកញៀនល្បែងជល់មាន់តាមអនឡាញនៅផ្ទះលក់បាយ និងកាហ្វេ ទូច លី ជាច្រើននាក់កំពុងអង្គុយចាក់ភ្នាល់យ៉ាងសប្បាយ។
ទីតាំងលួចបង្កប់ល្បែងស៊ីសងជល់មាន់អនឡាញ ស្ថិតនៅភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ ទូច លី ។

ប្រភពដដែលបន្តថា ផ្ទះលក់បាយឈ្មោះ ទូច លី នោះមានលក់អាហារគ្រប់មុខ ដាក់តាបប៊ីយ៉ែរ ដើម្បីបំភាន់ភ្នែក សមត្ថកិច្ច និងប្រជាពលរដ្ឋនៅជិតខាង ។ បើថ្ងៃសៅរ៎៍ អាទិត្យវិញ ក្រុមអ្នកញៀនល្បែងចូលលេងមិនក្រោមពី៥០នាក់នោះទេ ចាក់ភ្នាល់លុយរាប់លានរៀល និងស្រែកហោរយ៉ាងរំពងអឺងកងថែមទៀតផង ។

បញ្ហារខាងលើនេះដែរធ្វើឲ្យប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋាន ព្រោះអំពើចោរកម្ម លួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀតកើតចេញពីល្បែងស៊ីសងដែលកើតឡើងយ៉ាងរាលដាលបែបនេះ។
ជុំវិញបញ្ហារនេះដែរ ភ្នាក់ងារសារព័ត៌មាន កម្ពុជាថ្មី បានទំនាក់ទំនងទៅលោកវរសេនីយ៍ ឡេង សុខរុន អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែទូរសព្ឌ័មិនអាចទំនាក់ទំនងបាន៕
អត្ថបទ៖ ឆៃ យ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


