សន្តិសុខសង្គម
អតីតយោធាដែលបាញ់សម្លាប់គូដណ្ដឹងបានបញ្ជូនមកតុលាការព្រឹកនេះ
បុរសជនសង្ស័យ យឺន វ៉ាន់ដេត អាយុ ២៨ ឆ្នាំ អតីតយោធាស័ក្ដិ៤ ក្នុងឃាតកម្មបាញ់សម្លាប់គូដណ្ដឹងជានិស្សិតពេទ្យ កាលពីជាង២ឆ្នាំមុនត្រូវបានបញ្ជូនមកដល់តុលាការរាជធានីភ្នំពេញហើយនៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២។
ជនសង្ស័យរូបនេះបានរត់គេចខ្លួនទៅប្រទេសថៃរយៈពេលជាង ២ ឆ្នាំ បន្ទាប់ពីបាញ់សម្លាប់នារីដែលជាគូដណ្ដឹងកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានដឹកនាំកម្លាំងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនធ្វើការប្រគល់ទទួលជនសង្ស័យពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារស្ដ្រីរងគ្រោះខាងលើគឺជាគូដណ្ដឹងបានបាញ់មុនពេលថ្ងៃចូលរោងការប្រមាណជាង១ខែ ពោលអ្នកទាំងពីមានគម្រោងចូលរោងការនៅខែមីនា ហើយមូលហេតុនៃការបាញ់ប្រហារនេះគេដាក់ការសង្ស័យថាផ្ដើមចេញពីរឿងប្រច័ណ្ឌ។

ស្ដ្រីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញស្នាក់នៅផ្ទះកើតហេតុខាងលើ។ នារីរូបនេះត្រូវគ្រាប់កាំភ្លើងនៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេងបណ្តាលស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕

អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


