សន្តិសុខសង្គម
មន្ត្រីសាលាខណ្ឌមានជ័យលោកស្រី តុប ស៊ីវហ៊ុនបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
លោកស្រី តុប ស៊ីវហ៊ុន បម្រើការនៅការិយាយច្រកចេញចូលសាលាខណ្ឌមានជ័យបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅកំណាត់ផ្លូវ៦០ម៉ែត្រច្រកចូលសាលាខណ្ឌមានជ័យ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ជា សុខៃ ចៅសង្កាត់ចក្រអង្រែក្រោមបានឲ្យដឹងថានៅព្រឹកថ្ងៃទី៣ខែតុលានេះលោកស្រី តុប ស៊ីវហ៊ុន ត្រូវបានប្តីលោកស្រីឌុបមកធ្វើការដោយម៉ូតូសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BB ៩៥៤៥ ដោយធ្វើដំណើតាមបណ្តោយផ្លូវ៦០ម៉ែតក្នុងទិសដៅពីជើងទៅត្បូង។
លុះទៅដល់មាត់ច្រកចូលសាលាខណ្ឌមានជ័យខណះដែលឆ្លងជិតផុតទៅហើយក៏ស្រាប់តែមានបុរសម្នាក់បើកបរម៉ូតូសេ ១២៥ ពណ័ខ្មៅពាក់ស្លាកលេខកំពត 1B ១៨០៥ ដែលបើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងមកជើងក៏បានបុកម៉ូតូលោកស្រី តុប ស៊ីវហ៊ុន បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំងសង្ខាងចំណែកលោកស្រីតុប ស៊ីវហ៊ុន បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

លោកចៅសង្កាត់បានបញ្ជាក់ថាសពលោកស្រី តុប ស៊ីវហ៊ុន ត្រូវបានដឹកយកមកតំកល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោកស្រីក្នុងភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


