សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ពាក់ព័ន្ធករណីលួចកាច់សោ.ក យកម៉ូតូរបស់ពលរដ្ឋ
កម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធករណីអំពើលួចកាច់សោ.ក ម៉ូតូរបស់ពលរដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ០៣ និង ៤០ នាទីទៀបភ្លឺ មានជនសង្ស័យ ០២ នាក់ ជិះម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ បានធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ.ស ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរបុគ្គលិក ផ្ទះសំណាក់យីហោ(ប.ថ) ម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខសៀមរាប 1AK-០៤០៨ លេខតួ+ម៉ាស៊ីន៦០០១៩៤១ ដែលចតទុកនៅក្នុងកន្លែងធ្វើការ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប រួចក៏ជិះម៉ូតូគេចខ្លួនបាត់។

លោកបន្តថា ក្រោយពីទទួលព័ត៌មានពីជនរងគ្រោះខាងលើ សមត្ថកិច្ច រួមទាំងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានល្បាត ហើយប្រទះឃើញមុខសញ្ញា ក៏បានដេញតាមជនសង្ស័យទៅដល់ភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងសហការគ្នាជាមួយកម្លាំងនគរបាលស្រុកបន្ទាយស្រី ចុះឃាត់ខ្លួនជនសង្ស័យ ទី១.ឈ្មោះ វ៉ាន់ ធី ហៅវ៉ាន់ ថា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី២.ឈ្មោះ នួន ប៊ុនទេពីន ហៅពីន ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប រួមជាមួយវត្ថុតាង (ម៉ូតូជនរងគ្រោះ) រួចយកមកសួរនាំ។ ក្រោយពីសួរនាំ ជនសង្ស័យឈ្មោះ វ៉ាន់ ធី ហៅវ៉ាន់ថា បានឆ្លើយសារភាពថា ខ្លួនទើបតែចេញពីពន្ធនាគារ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២។ ខ្លួនពិតជាបានលួចកាច់សោយកម៉ូតូខាងលើជាមួយឈ្មោះ នួន ប៊ុនទេពីន ពិតមែន។

ចំពោះវត្ថុតាងដកហូតរួមមាន ៖ ម៉ូតូចំនួន ០២ គ្រឿង គឺទី១.ម៉ាកHonda dream c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ ពុំមានស្លាកលេខ លេខតួ+ម៉ាស៊ីន ៦០០១៩១៤។ ទី២.ម៉ាកHonda dream c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពុំមានស្លាកលេខ លេខតួ+ម៉ាស៊ីន ៦៣៥០៨៨០។ ទី៣.សោកែច្នៃ ១ គ្រាប់,ទី៤.ទូរស័ព្ទដៃ ០២ គ្រឿង។
សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើខ្លួនជនសង្ស័យខាងលើទាំង ០៣ នាក់ ជាលទ្ធផលជនសង្ស័យឈ្មោះ នួន ប៊ុនទេពីន ភេទប្រុស( វិជ្ជមាន)។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?