សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនជនឆបោក២នាក់ រឿងរត់ឯកសារបង់ពន្ធរថយន្ត
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោក ម៉ាង ណុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនឆបោក២នាក់ រឿងរត់ការឯកសារបង់ពន្ធរថយន្ត ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ឆបោក ” តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ដែលប្រព្រឹត្តលើកទី១ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលជនសង្ស័យភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងលើកទី២កើតហេតុ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលជនសង្ស័យភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះទី១ឈ្មោះ ស៊ុន ង៉ុម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងបឹង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត មុខរបរបើកបរថយន្ត។ ទី២ឈ្មោះ យន សារ៉ុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរបើកបរថយន្ត ។
ជនត្រូវចោទ២នាក់ ទី១ឈ្មោះ ណម ធារ៉ា ហៅញ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ (មានសារធាតុញៀនក្នុងទឹកនោម)។ ទី២ឈ្មោះ សន ផាណុច ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀនក្នុងទឹកនោម)។

លោកវរសេនីយ៌ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា កាលពីវេលាកើតហេតុលើកទី១ ជនរងគ្រោះទី១តាមរយៈឆាតfacebook បានស្គាល់ជនសង្ស័យឈ្មោះ ណម ធារ៉ា ដោយបានអះអាងថា គាត់អាចជួយរត់ការបង់ពន្ធរថយន្តស្របច្បាប់ឲ្យបាន។ បន្ទាប់មកជនរងគ្រោះទី១ក៏បានធ្វើកិច្ចសន្យាប្រគល់ប្រាក់ជាបន្តបន្ទាប់សរុប$1680 ឲ្យទៅជនសង្ស័យឈ្មោះ ណម ធារ៉ា បន្ទាប់ពីបានប្រាក់ហើយក៏បាត់រហូតតេលែងចូលតែម្តង។
លុះមកដល់វេលាកើតហេតុលើកទី២ ក៏បានស្គាល់ជនរងគ្រោះទី២ ហើយជនសង្ស័យឈ្មោះ ណម ធារ៉ា ក៏បានធានារជួយរត់ការបង់ពន្ធរថយន្តចង្កូតស្តាំស្របច្បាប់អោយបាន បន្ទាប់មកជនរងគ្រោះទី២ក៏បានធ្វើកិច្ចសន្យាប្រគល់ប្រាក់ឲ្យជនសង្ស័យឈ្មោះ ណម ធារ៉ា ចំនួន៤៧៣០ដុល្លា តែក្រោយបានទទួលប្រាក់រួចជនសង្ស័យបានបិទទូរសព្ទ័តេលែងចូលរហូតតែម្តង ។ លុះមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក៏ត្រូវជនរងគ្រោះទាំងពីរនាក់តាមរកជនសង្ស័យឃើញ ហើយនាំខ្លួនយកមកប្រគល់អោយសមត្ថកិច្ចចាត់ការតាមនិតិវិធីតែម្តង៕
អត្ថបទ៖ ឆៃ យ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


