សន្តិសុខសង្គម
លោក នេត សាវឿន៖ គណៈបញ្ជាការឯកភាពខេត្តរតនគិរី ត្រូវត្រៀមចំពោះស្ថានការអាចកើតនៅពេលខាងមុខ
លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិបានក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពខេត្តរតនគិរីទាំងមូល ត្រូវត្រៀមលក្ខណៈ និងព្យាករណ៍ចំពោះស្ថានការដែលអាចកើតមានឡើង ដោយហេតុថាកម្ពុជាកំពុងត្រៀមខ្លួនជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។ ការលើកឡើងបែបនេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃការដ្ឋាននគរបាលខេត្តរតនៈគិរីកាលពីថ្ងៃទី ១៨ ម្សិលមិញនេះ។

លោក នេត សាវឿន លើកឡើងថា ដោយសារកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅក្នុងខែវិច្ចិកា ឆ្នាំ២០២២ ក្នុងនាមជាគណៈបញ្ជាការឯកភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាប់ផ្តើមធ្វើផែនការការពារសន្តិសុខ និងសុវត្ថិភាព ត្រៀមខ្លួនទប់ទល់បញ្ហាបទឧក្រិដ្ឋផ្សេងៗ។ ជាមួយគ្នានេះ ពាក់ព័ន្ធចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែការពារឲ្យបានដាច់ខាត ដើម្បីសន្តិភាព និងស្ថិរភាពជា ពិសេសសេចក្តីសុខរបស់ប្រជាជនកម្ពុជា។

លោក នេត សាវឿន ក៏បានណែនាំដល់ស្នងការនគរបាលខេត្តទើបតែងតាំងថ្មី ត្រូវដោះស្រាយនូវអ្វីៗដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងក្តីបារម្មណ៍របស់ប្រជាពលរដ្ឋមានបទល្មើសឆក់ប្លន់ ហឹង្សា គ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន។
លោក អ៊ុង សុភាព ត្រូវបានតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលបានដាក់ឲ្យចូលនិវត្តន៍៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច


