សន្តិសុខសង្គម
អាជ្ញាធរព្រមានមុនគ្រោះថ្នាក់បាត់បង់ទ្រព្យសម្បត្តិ តែមិនស្ដាប់ ចុងក្រោយទទួលលទ្ធផលអាក្រក់
តូបលក់ដូរមួយកន្លែង បានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹងពោធិ៍សាត់ទាំងស្រុង អីវ៉ាន់ចាប់ហួយ និងសម្ភារៈប្រើប្រាស់ បាត់បង់អស់មួយចំនួនធំ ប៉ុន្តែមិនមានអ្នករងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ០០ នាទីយប់ ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចទល់មុខផ្លូវយាយអាន ស្ថិតក្នុងភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀងប្រាប់ឲ្យដឹងថា ម្ចាស់តូបចាប់ហួយ និងទីតាំងខាងលើ ឈ្មោះ គឹម ឈុនហួយ ភេទស្រី អាយុ ៦០ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។

លោកអធិការបញ្ជាក់ឲ្យដឹងថា តូបលក់ដូរខាងលើនេះ សង់ជាប់មាត់ស្ទឹងពោធិ៍សាត់ ដែលគាត់បានប្រកបមុខរបរនេះយូរឆ្នាំមកហើយ។ កន្លងមក សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ណែនាំឲ្យម្ចាស់តូបប្រុងប្រយ័ត្ន និងធ្វើការរុះរើជាមុន ជៀសវាងមានគ្រោះថ្នាក់។ ចុងក្រោយ អាជ្ញាធរ បានព្រមាន និងធ្វើលិខិតបញ្ជាក់ឲ្យរុះរើចេញតាំងពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ មកម្ល៉េះ ប៉ុន្តែម្ចាស់ទីតាំងនេះ មិនសហការ និងស្ដាប់តាមការណែនាំ ទើបមកដល់ពេលខាងលើ ក៏មានហេតុការណ៍នេះកើតឡើង។ ចំពោះទំហំ នៃការខូចខាត សមត្ថកិច្ច នៅមិនទាន់ដឹងនៅឡើយទេ៕
អត្ថបទ ៖ លាន គ្រន



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


