Connect with us

សន្តិសុខសង្គម

តំណាងពលរដ្ឋឯកភាពលើគោលការណ៍៣ចំណុចជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្រោមការសម្របសម្រួល​ពីអាជ្ញាធរ

បានផុស

នៅ

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ដឹកកិច្ចប្រជុំស្វែងរកដំណោះស្រាយនៃការផ្គត់ផ្គង់ទឹករវាងក្រុមហ៊ុន “កំពង់ធំ អ៊ិនវេសមិន ឌីវើឡុបមិនគ្រុប” ស្ថិតនៅសង្កាត់អូរគន្ធរត្បូង ក្រុងស្ទឹងសែន និងតំណាងប្រជាពលរដ្ឋប្រើប្រាស់ទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះលោកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដោយសារប្រជាពលរដ្ឋប្រើប្រាស់ទឹកអូរវ៉ាយ ត្អូញតែអំពីការប្រើប្រាស់ទឹកថា ក្រុមហ៊ុនផ្តល់ទឹកមិនគ្រប់គ្រាន់សម្រាប់បង្ករបង្កើនផលធ្វើស្រូវប្រាំង និងស្រូវបណ្តេញទឹក នៅលើផ្ទៃដីប្រមាណជិត២០០០ហិកតា ដែលមានប្រជាពលរដ្ឋមកពីឃុំ សង្កាត់ ចំនួនប្រាំបី គឺសង្កាត់អូរគន្ធរ សង្កាត់ស្រយ៉ូវ សង្កាត់កំពង់រទេះ សង្កាត់ដំរីជាន់ខ្លា ឃុំក្តីដូង ឃុំព្រៃគុយ ឃុំត្រពាងឬស្សី និងឃុំកំពង់ស្វាយ។ ការផ្តលទឹកមិនគ្រប់គ្រាន់នេះ បានធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋទទួលបានផលតិច ដែលប្រជាពលរដ្ឋជាកសិករ ត្អូញត្អែថា ក្រុមហ៊ុនមិនគោរពទៅតាមកិច្ចសន្យាតម្លៃ និងការផ្តល់ការសេវាផ្សេងទៀត។

ក្រោយពីការប្រជុំពិភាក្សាគ្នា លោក មូល គឹមអូន តំណាំងក្រុមហ៊ុនបានផ្តល់គោលការណ៍ស្នើសុំបីចំណុចទៅកាន់តំណាងប្រជាពលរដ្ឋរួមមាន៖ ១-អនុញ្ញាតឲ្យប្រជាពលរដ្ឋបូមទឹកដោយខ្លួនឯង ដោយប្រើប្រាស់ម៉ាស៊ីនបុគ្គលិករបស់ក្រុមហ៊ុន ហើយប្រជាកសិករត្រូវចាក់ប្រេងដោយខ្លួនឯង។ ទី ២-បើប្រជាកសិករព្រមព្រៀងទទួលយកក្នុងតម្លៃ​១៣០​ដុល្លារ ក្នុងមួយហិកតា ក្រុមហ៊ុននឹងកែទម្រង់ការផ្គត់ផ្គង់ទឹកឲ្យបានល្អប្រសើរ។ ៣-ប្រសិនបើកសិករ មានដៃគូរផ្គត់ផ្គង់ទឹកថ្មី ក្រុមហ៊ុនឯកភាព តែសុំឲ្យប្រជាកសិករដែលជំពាក់ថ្លៃទឹកសងប្រាក់ឲ្យបានគ្រប់ចំនួន។

តំណាងប្រជាពលរដ្ឋប្រើប្រាស់ទឹក លោក មួង ចាន់វាសនា សម្រេចយកគោលការណ៍ចំណុចទី៣ និងបានធ្វើលិខិតជាលាយល័ក្ខអក្សរ ដោយបានឯកភាពគ្នាទៅតាមគោលការណ៍ដែលសម្រេចក្នុងអង្គប្រជុំ។ បន្ថែមលើការឯកភាពគ្នានេះផងដែរ អាជ្ញាធរខេត្តកំពង់ធំ និងអ្នកព័ន្ធ នឹងចុះពិនិត្យវាយតម្លៃជាក់ស្តែងលើម៉ាស៊ីនបូមទឹក រួមជាមួយសម្ភារៈផ្សេងទៀតរបស់ក្រុមហ៊ុន ដែលត្រូវឲ្យរបស់ប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់បន្តទៀតផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម