សន្តិសុខសង្គម
តុលាការខេត្តកណ្តាល ឃុំខ្លួនជនសង្ស័យម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណីឆក់
នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថៃ ថេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនចោរឆក់ម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួចមានស្ថានទម្ងន់ទោស” តាមមាត្រា៣៥៣ ,៣៦០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩និង១០នាទី មានទីកន្លែងនៅចំណុចភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ០២នាក់ ទី១ឈ្មោះ សុខ សារ៉ុន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិពោធិ៍បួន ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២ឈ្មោះ សិន ខាវ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនត្រូវចោទមានឈ្មោះ លី សុខវីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់បឹងកក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់អោយដឹងថា នៅមុនពេលកេីតហេតុ ជនរងគ្រោះបានចេញពីផ្ទះយកខោអាវឱ្យអតិជនដែលកម្មង់ទិញ លុះដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ០៤នាក់ជិះម៉ូតូចំនួន០៤គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ។ បន្ទាប់ពីឆក់កាបូបបានហើយជនសង្ស័យបាននាំគ្នាជិះគេចខ្លួន ក្រោយមកជនរងគ្រោះបានស្រែកឆោឡោរួចរាយការណ៍ឲ្យសមត្ថកិច្ច។ បន្ទាប់ពីទទួលបានព័ត៌មានហើយ កម្លាំងប៉ុស្តិ៍ និងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ជនសង្ស័យបាន០១នាក់ ហើយជនសង្ស័យ០៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ទៅ បន្ទាប់មកកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នាំខ្លួនជនសង្ស័យកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសួរនាំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួននិងបក្ខពួក០៣នាក់ទៀត ជិះម៉ូតូចំនួន០៤គ្រឿងចេញពីក្រុងភ្នំពេញដើម្បីធ្វើសកម្មភាពឆក់កាបូប រហូតដល់ចំណុចកើតហេតុខាងលើបានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះទាំង០២នាក់ពិតប្រាកដមែន ។
ជនសង្ស័យធ្លាប់ប្រេីប្រាស់គ្រឿងញៀនរយៈពេលប្រហែលជាង១ឆ្នាំហេីយ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ ឆៃ យ៉ា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


