សន្តិសុខសង្គម
ចាប់ខ្លួនក្រុមចោរឆក់ម្នាក់ ខណៈពីរនាក់កំពុងគេចខ្លួន
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ទៀតត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចបន្ទាប់ពីពួកគេជិះម៉ូតូធ្វេីសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់មិនបានសម្រេច កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវបេតុង ភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៉ុក រតនា ហៅវាសនា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ អៀន ផល្លី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូចេញពីផ្ទះបំណងទៅផ្សាររកទិញម្ហូប ខណៈជិះចេញបានបន្តិចស្រាប់តែជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀតម៉ាកស្កូបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JJ 0540 ធ្វេីដំណេីរបញ្ច្រាសទិសគ្នា។

ប្រភពដដែលបានបន្តថា ខណៈជិះទុលមុខគ្នាជនសង្ស័យឃេីញជនរងគ្រោះពាក់ខ្សែកដាក់ខាងក្រៅអាវទំនងក៏ជិះហួសហេីយទេីបត្រឡប់មកវិញធ្វេីសកម្មភាពឆក់យកខ្សែកតែជនរងគ្រោះដឹងខ្លួនមុនទេីបក្រសោបបានខ្សែមកវិញបាត់បន្តោងត្រូវជនសង្ស័យយកទៅបាត់។ ភ្លាមនោះជនរងគ្រោះស្រែកថា ចោរៗទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលនៅខាងមុខនាំគ្នាស្ទាក់ចាប់បានម្នាក់ដែលបិទគូទជិះម៉ូតូស្កូបពីចំណែក២នាក់ទៀតគេចខ្លួនបាត់។ ក្រោយកេីតហេតុជនសង្ស័យត្រូវបានប្រជាពលរដ្ឋប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ សុខា


-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង