សន្តិសុខសង្គម
ចោរប្លន់ហាងមាសដ៏ធំនៅថៃ ក្លាយជាប្រវត្តិសាស្ត្រ មិនធ្លាប់មាន
ទំហំទឹកប្រាក់ ដែលចោរបានប្លន់ហាងលក់ មាស ពេជ្រ នៅក្នុងផ្សារហាតយ៉ៃ បានក្លាយទៅជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសថៃ ដែលមិនធ្លាប់មានពីមុនមក ព្រោះទឹកប្រាក់ដែលចោរប្លន់យកទៅមានរហូតដល់ ជិត ៨៦ លានបាត។
បើយោងតាមការផ្សាយរបស់គេហទំព័រ BREAKING NEWS (ខាវឌួន) របស់ប្រទេសថៃ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ មានក្រុមចោរមួយក្រុមដែលក្នុងនោះមានស្រី ២ នាក់ និងប្រុស ៣ នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ២ ដើម និងកាំភ្លើង M16 ចំនួន ៣ ដើមផង បានជិះរថយន្តតួរីស ចូលធ្វើសកម្មភាពប្លន់ហាងលក់មាសដ៏ធំមួយកន្លែង ក្នុងស្រុកហាតយ៉ៃ ខេត្តសុងខ្លា (ភាគខាងត្បូងនៃប្រទេសថៃ)។

ថ្ងៃកើតហេតុ មានតែបុគ្គលិកស្រីចំនួន ៣ នាក់ និង ស្ត្រីម្ចាស់ហាងម្នាក់តែប៉ុណ្ណោះ ដោយសកម្មភាពរបស់ក្រុមចោរ ស្លៀកពាក់ដូចឯកសណ្ឋានកងទ័ព និងមានចងក្រណាត់រុំមុខ ហើយហាក់បីដូចជាស្គាល់ផ្ទៃក្នុងហាងយ៉ាងច្បាស់ ព្រោះជនទី ១ ចូលទៅដល់ បានចូលទៅទាញកញ្ឆក់ផ្តាច់ខ្សែកាមេរ៉ាសុវត្ថិភាពចោលទាំងអស់ ឯក្រុមដែលនៅសេសសល់បានយកកៅអីឈើវាយបំបែកកញ្ចក់ហើយប្រមូលមាស ពេជ្រ ចេញពីទូ តុ គ្មានសល់ គឺប្រើប្រាស់ពេលវេលាប្រហែល១០នាទីគត់ ក្នុងការធ្វើសកម្មភាពប្លន់នេះ។

បន្ទាប់មក ក្រោយពីសមត្ថកិច្ចថៃចុះពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពខាងក្រៅ ឃើញរថយន្តដែលក្រុមចោរជិះយកមកធ្វើសកម្មភាព គឺជាប្រភេទរថយន្តឈ្នួលរត់លើកំណាត់ផ្លូវ ហាតយ៉ៃ-ប៉ាត់តានី។ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានស្រាវជ្រាវទើបដឹងថា នៅមុនពេលកើតហេតុនេះ មានមនុស្ស ៥ នាក់ បានទូរស័ព្ទទៅជួលរថយន្តពីឈ្មោះ រ៉ូ សាលី ដោយធ្វើការម៉ៅតែម្តង ប៉ុន្តែពេលដែលមនុស្សឡើងជិះគ្រប់ទាំង ៥ នាក់ហើយ ពួកគេក៏បានប្លន់រថយន្តនោះតែម្តង ដោយបានចងភ្នែកម្ចាស់រថយន្ត និងបាននាំម្ចាស់យកទៅចងជាប់និងដើមឈើក្នុងចម្ការកៅស៊ូមួយកន្លែង ទើបពួកគេយករថយន្តនោះធ្វើសកម្មភាព។
ក្រោយពីប្លន់មាសបានហើយ ក្រុមចោរបានយករថយន្តទៅប្លុងចោលនៅក្នុងចម្ការកៅស៊ូមួយកន្លែងទៀត ក្នុងស្រុកណាខាវី ដែលមានចម្ងាយពីកន្លែងប្លន់ប្រហែល ១៥ គីឡូម៉ែត្រ ដោយពួកគេត្រូវបានរថយន្តមួយគ្រឿងទៀតចាំទទួលដើម្បីគេចខ្លួន។


តាមការអះអាងពីស្ត្រីម្ចាស់ហាងមាសបានបញ្ជាក់ថា ជាធម្មតាហាងរបស់គាត់ មានភ្ញៀវចេញចូលច្រើន ប៉ុន្តែនៅពេលដែលក្រុមចោរចូលធ្វើសកម្មភាព វាទៅជាមានសភាពស្ងាត់ឈឹងទៅវិញ ហើយមាស ពេជ្រ ដែលចោរប្រមូលយកទៅនោះ បើសរុបជាទឹកប្រាក់ គឺមានចំនួន ៨៥លាន ៧សែន ១មុឺនបាត។ នៅល្ងាចថ្ងៃដដែលនោះដែរ សមត្ថកិច្ចថៃបានដាក់ពង្រាយកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនភាគខាងត្បូង ព្រោះខ្លាចក្រុមចោរឆ្លងដែនទៅកាន់ប្រទេសម៉ាឡេសុី ដោយរហូតមកទល់ពេលនេះ នៅមិនទាន់មានពន្លឺ ទាក់ទិននឹងក្រុមចោរនេះនៅឡើយទេ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ