សន្តិសុខសង្គម
ព័ទ្ធចាប់ជនសង្ស័យ៤នាក់ក្រោយគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិជិត៥ពាន់ដុល្លារ
ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឡោមព័ទ្ធចាប់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោយពីពួកគេធ្វេីសកម្មភាពគាស់ផ្ទះពលរដ្ឋលួចទូរស័ព្ទ និងលុយសរុបជិត៥ពាន់ដុល្លារ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រុមជនសង្ស័យខាងលើធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលមានជនរងគ្រោះឈ្មោះ យ៉ា យ៉ា ភេទស្រី អាយុ២២ឆ្នាំ រស់នៅផ្ទះកើតហេតុ លួចយកទូរស័ព្ទដៃ iphone មួយគ្រឿង តម្លៃជាង១ពាន់ដុល្លា និងកាបូបលុយ ៣៣០០ដុល្លារ ខណៈជនរងគ្រោះ ខ្ទាស់សោពីក្នុងឡើងទៅសម្រាកនៅជាន់ទី១ បានសម្រេចហើយជនសង្ស័យនាំគ្នាគេចខ្លួន ។

ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកម្លាំងជំនាញខណ្ឌ ធ្វេីការស្រាវជ្រាវ និងពិនិត្យមើលតាមរយៈGPS ទូរស័ព្ទ ដែលជនសង្ស័យលួចនោះ ទើបដឹងគោលដៅនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ជនរងគ្រោះ និងកម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវ តាមទៅរកដល់បន្ទប់ជួលរបស់ក្រុមជនសង្ស័យបន្ទប់លេខ៥ លេខ៧ និងលេខ៨ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ធ្វើការឡោមព័ទ្ធ តែជនសង្ស័យដឹងខ្លួនរត់ផ្លោះរបងចូលត្រពាំងទឹក តែរត់មិនរួចនគរបាលចាប់បាន៤នាក់ ចំណែកបក្ខពួកម្នាក់ទៀត និងស្ត្រីម្នាក់បានរត់គេចខ្លួនបាត់យកទាំងកាបូបលុយនិងទូរស័ព្ទគេចខ្លួនបាត់ ។

ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ សមត្ថកិច្ចឆែកបន្ទប់ទាំង៣របស់ជនសង្ស័យរកឃើញសុទ្ធតែសោ ឧបករណ៍ សម្រាប់ឆ្កឹះ កាច់សោ សម្ភារៈ ប្រើសម្រាប់ប្រព្រឹត្តបទល្មើស កាបូបដាច់ខ្សែជាច្រើន ដែលជនសង្ស័យឆក់បានត្រូវបានដកហូតជាវត្ថុតាង ។
ជនសង្ស័យចំនួន៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌចាត់ការបន្តតាមនីតិវិធី ។ យេីងសង្កេតឃេីញថា បទល្មេីសនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកេីនឡេីងគួឲ្យកត់សម្គាល់សង្ឃឹមថា លោក ម៉ន វុធី អធិការនគរបាលខណ្ឌនឹងបង្ក្រាបឲ្យអស់៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


