Connect with us

សន្តិសុខសង្គម

កាត់ទោសថៃ-ខ្មែរ ២ នាក់ ជួញគ្រឿងញៀន ២៤ គីឡូ

បានផុស

នៅ

លោក ញឹម ពិសាល ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក សំ​ម ឬ​ទ្ធី​វាសនា ជា​តំណាង​អយ្យការ កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០២២ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​ខ្មែរ​ម្នាក់ និង​ថៃ​ម្នាក់ ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ជាង ២៤ គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​បញ្ចប់​សវនាការ លោក​ចៅក្រម​សម្រេច​កំណត់​យក​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០២៣ ពេល​រសៀល ដើម្បី​ប្រកាស​សាលក្រម។

ជនជាប់ចោទ​ឈ្មោះ គឹម សំភោគ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ​ខ្មែរ , និង​ឈ្មោះ ប្រាក់ សឺត ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ​ថៃ ជាប់ចោទ​ពី​បទ​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​កាន់កាប់​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា ៤០ និង​មាត្រា ២០ នៃ​ច្បាប់ ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ។

សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប ហើយ​ពួកគេ​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០២១។ ពេលនោះ​សមត្ថកិច្ច​ចាប់​យក​វត្ថុតាង​សារធាតុ​ញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ចំនួន ២៤ កញ្ចប់​ធំ ទម្ងន់​ប្រមាណ​ជាង ២៤ គីឡូក្រាម​, ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (MDMA) ១៤ កញ្ចប់ ទម្ងន់​ប្រមាណ ៤ គីឡូក្រាម ព្រមទាំង​សម្ភារៈ​ចាប់​យក​មាន រថយន្ត ៤ គ្រឿង, ទូរស័ព្ទ ៦ គ្រឿង, អាវុធ​ខ្លី ម៉ាក​រ៉ូឡូ ១ ដើម សំបក​គ្រាប់ ៣ គ្រាប់ និង​គ្រាប់​មិន​ទាន់​បាញ់ ៣ គ្រាប់៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម