Connect with us

សន្តិសុខសង្គម

កាត់ទោសអ្នកជំនួញ ពេជ្រ ស្រីមុំ រឿងចេញសែកស្អុយ៣០ម៉ឺនដុល្លារ

បានផុស

នៅ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានលើយកសំណុំរឿងអ្នកជំនួញអនឡាញ ពេជ្រ ស្រីមុំ មកបើកសវនាការពាក់ករណីចេញមូលប្បទានប័តអត់សាច់ប្រាក់(សែកស្អុយ)ចំនួន៣០ម៉ឺនដុល្លារអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សវនាការជាសាធារណៈដោយមានការដឹកនាំពីលោក រ័ត្ន ស៊ីថា ចៅក្រមជំនុំជម្រះ និងតំណាងអយ្យការគឺលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។ សវនាការបានធ្វើឡើងចំពោះមុខជនជាប់ចោទ ពេជ្រ ស្រីមុំ ភេទ ស្រី អាយុ៣៥ឆ្នាំ មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ និងមេធាវីការពារក្តីផងដែរ ។

ជនជាប់ចោទបានរងនូវពាក្យបណ្តឹងពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចេញមូលប្បទានប័តអត់សាច់ប្រាក់ប្រមាណ៣០ ដុល្លារអាមេរិក ។ សវនាការបានសួរដេញដោលជនជាប់ចោទរហូតដល់ទីបញ្ចប់ រួចចៅក្រមជំនុំជម្រះបានលើពេលប្រកាសសាលផ្តន្ទទោសលើសំណុំរឿងនេះទៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២ ខាងមុខ ។

អ្នកជំនួញ ពេជ្រ ស្រីមុំ នៅជាប់បណ្តឹងជាច្រើនរឿងទៀត ពាក់ព័ន្ធចេញស្អែកស្អុយដែលតុលាការនឹងលើកយកមកកាត់ក្តីជាបន្តបន្ទាប់ទៀតនាពេលខាងមុខ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម