សន្តិសុខសង្គម
គ.ប.ផ.ក បង្រ្កាបទីតាំងផលិតស្តុកទុក និងចែកចាយឡេក្លែងក្លាយពីថៃ ច្រើនតោន
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានបើកប្រតិបត្តិការបង្រ្កាបទីតាំង នាំចូល ផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាង (ឡេ) ក្លែងក្លាយ ម៉ាក BLACK SHEEP BODY LOTION ដែលជាផលិតផលរបស់ប្រទេសថៃ។ ផលិតផលក្លែងក្លាយទាំងនេះត្រូវបានគេលួចផលិត ដោយយកវត្ថុធាតុដើមដូចជា ផលិតផលឱសថ និងគ្រឿងសម្អាងក្លែងក្លាយ មកលាយផ្សំបញ្ចូលគ្នា ដើម្បីផលិតកែច្នៃគុណភាពផលិតផលគ្រឿងសម្អាង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការចុះបង្ក្រាបទីតាំង នាំចូល ផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាងក្លែងក្លាយ នៅរសៀលថ្ងៃទី២៦ ខែធ្នូនេះ នៅទីស្តីការ ក្រសួងមហាផ្ទៃ នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានប្រសាសន៍ថា ការបង្រ្កាបទីតាំង នាំចូល ផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាង (ឡេ) ក្លែងក្លាយ នេះ កម្លាំងចម្រុះ របស់គណៈកម្មាធិការ (គ.ប.ធ.ក.) បានរកឃើញ ផលិតផលគ្រឿងសម្អាងជាច្រើនតោន ដែលមានទីតាំងនៅ បុរីពិភពថ្មី កំបូល៣ ផ្ទះលេខ៦២ ៦៣ និង ៦៤ ផ្លូវលេខ៨ ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា បន្តថា ជាលទ្ធផលនៃក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះ បានរកឃើញ៖
១. លួចផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាង (ឡេ) ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ គ្មានបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

២. លួចក្លែងបន្លំប្រភព នៃការផលិតឡេម៉ាក BLACK SHEEP BODY LOTION ជាផលិតផលរបស់ប្រទេសថៃ ដែលលួចផលិត ដោយយកវត្ថុធាតុដើមដូចជា ផលិតផលឱសថ និងគ្រឿងសម្អាងក្លែងក្លាយ មកលាយផ្សំបញ្ចូលគ្នា ដើម្បីផលិតកែច្នៃគុណភាពផលិតផលគ្រឿងសម្អាង (ឡេ) ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ ដែលខុសពីផលិតផលពិត (ទំនិញសុទ្ធ) ម៉ាក (BLACK SHEEP-BODY LOTION (ឡេ) ដែលបានផលិតនៅប្រទេសថៃ។
៣. លួចប្រើប្រាស់បុគ្គលិកចំនួន ២៣ នាក់ ដែលក្នុងចំណោមបុគ្គលិកទាំងនោះ មានបុគ្គលិកមួយចំនួនជាអនីតិជនមិនទាន់គ្រប់អាយុ ក្នុងការបម្រើការងារដែលខុសនឹងច្បាប់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា បានបន្តទៀតថា ដោយឃើញថាទីតាំងប្រព្រឹត្តខុសច្បាប់នេះ មិនអនុលោមតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអាជ្ញាសម្រេចឱ្យបិទទីតាំង ដោយផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលា ដំបូងខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា អំពាវនាវដល់សាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងបញ្ចប់រាល់ការទិញផលិតផលឡែក្លែងក្លាយម៉ាក BLACK SHEEP, BODY LOTION ពីបណ្ដាញសង្គមហ្វេសប៊ុក (Facobook) ទាំងនេះ៖ ១. Facebook Account៖ Bella, ២. Facebook Page៖ ប្រេន Black Sheep (Cao Bella) និង ៣. Facebook Page លេចៀម Back Sheep បានផ្សព្វផ្សាយ និងលក់ចែកចាយ ផលិតផលម៉ាកក្លែងក្លាយខាងលើ ដែលអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់សុខភាពអ្នកប្រើប្រាស់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន