សន្តិសុខសង្គម
ប្រតិបត្តិការរុករកជនរងគ្រោះជាប់គាំងនៅក្នុងអគារកាស៊ីណូបិទបញ្ចប់ក្រោយរកឃើញសាកសព ២៦ នាក់ ភាគច្រើនជនជាតិថៃ
ប្រតិបត្តិការរុករកជនរងគ្រោះដែលជាប់គាំងនៅក្នុងអគារកាស៊ីណូណូហ្គ្រេនដាយម៉ិនស៊ីធី និងកាស៊ីណូប៉ោយប៉ែតស៊ីធីបានបិទបញ្ចប់នៅវេលាម៉ោងជាង ៣ រសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២នេះ បន្ទាប់ពីរកឃើញសាកសព សរុបចំនួន ២៦ នាក់ភាគច្រើនជាជនជាតិថៃ។

យោងតាមរបាយការណ៍របស់គណៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា អគារកាស៊ីណូហ្គ្រេនដាយម៉ិនស៊ីធី និងកាស៊ីណូប៉ោយប៉ែតស៊ីធីមានអ្នកស្នាក់នៅប្រមាណ ១,០០០ នាក់ និងបុគ្គលិកបម្រើការងារ ៥០០ នាក់។ ក្រោយបិទបញ្ចប់អាជ្ញាធរកម្ពុជាសហការជាមួយអាជ្ញាធរថៃបានជួយសង្គ្រោះជនរងរបួសសរុប ៨៨ នាក់ ក្នុងនោះរបួសធ្ងន់ ២៣ នាក់។

អ្នកនាំពាក្យខេត្តបន្ទាយមានជ័យលោក សេក សុខុម ប្រាប់កម្ពុជាថ្មីថា ប្រតិបត្តិការរុករកបានបិទបញ្ចប់ត្រឹមម៉ោងជាង ៣ រសៀលនេះ បន្ទាប់ពីរកឃើញសាកសពសរុប ២៦ នាក់។ លោកថា ក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិតទាំង ២៦ នាក់ មានជនជាតិថៃ ២១ នាក់ ចិនម្នាក់ នេប៉ាល់ម្នាក់៕


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


