Connect with us

សន្តិសុខសង្គម

អគារពលរដ្ឋស្នាក់នៅបុរីកីឡាមានស្នាមប្រេះ ក្រោយ​អគ្គិភ័យឆាបឆេះ

បានផុស

នៅ

បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅចំណុចអគារទី៦ នៃបុរីកីឡា បានធ្វើឲ្យផ្នែកមួយចំនួនមានការប្រេះស្រាំ តែទោះយ៉ាងណាអាជ្ញាធរកំពុងឲ្យជាងមិនពិនិ្យត ថាតើមានបញ្ហាប្រឈមឬអត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ក្នុងពេលដឹកនាំកម្លាំងជំនាញចុះពីនិត្យទីតាំងអគារដែលរងការឆាបឆេះនៅព្រឹកថ្ងៃទី៤ ខែមករា នេះ បានណែនាំដល់ក្រុមហ៊ុនឲ្យរៀបចំចាត់តំណាងក្រុមហ៊ុនធ្វើការទំនាក់ទំនងជាងមកជួសជុល និងកាត់ដែកសំយ៉ាបដែល​រងការខូចខាតចេញ និងត្រូវគាស់ការ៉ូតាមផ្ទះដែលរងឆាបឆេះដើម្បីពិនិត្យមើលថា វាមានស្ថាន​ភាពស្រុត ឬយ៉ាងណា ។ ហើយត្រូវធ្វើកិច្ចសន្យាជាមួយអ្នកជួលតូបអោយបានច្បាស់លាស់ មុននឹងបន្តកិច្ចសន្យាជួលពេលជុសជុលរួច។

លោកអភិបាលរងខណ្ឌ៧មករា ក៏បានណែនាំដល់ម្ចាស់អាជីវកម្មលក់ហ្គាសទាំងអស់ក្នុងអគារ បុរីកីឡា ឲ្យប្តូរទីតាំងថ្មី ហើយម្ចាស់អាជីវកម្មលក់ហ្គាសក៏បានធ្វើកិច្ចសន្យាយល់ព្រមតាមការស្នើសុំរបស់អាជ្ញាធរផងដែរ។

គួររំលឹកថា កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានហេតុការណ៍គ្រោះអគ្គិភ័យ​មួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅអាគារទី៦ នៃអគារបុរីកីឡា ស្ថិតតាមបណ្តោយផ្លូវលេខ២១១ ក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានឆាបឆេះបំផ្លាញអស់សរុប០៦ខ្នង នៅជាន់ទី១នៃអគារដែលឆាបឆេះ និងតូបលក់ដូរនៅជាន់ផ្ទាល់ដីចំនួន១១តូបផងដែរ ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ មន្ត្រីសមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្តាលមកពីចំអិនអាហារទុកចោលផ្ទុះចង្ក្រានហ្គាស ទើបបង្កជាអគ្គិភ័យឆាបឆេះតែម្តងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម