សន្តិសុខសង្គម
អាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប
លោក ឌៀប បូរ៉ា នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងលោក ភុំ និមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានសហការជាមួយកម្លាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កម្លាំងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបទល្មើសនេសាទចាប់ពីឃុំកំពង់លួងរហូតដល់ព្រំប្រទល់ទឹកដីខេត្តកំពង់ឆ្នាំង។

ការចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់នេះគឺធ្វើឡើងនៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតត្រង់ផ្ទៃបឹងទន្លេសាប់ដោយចាប់ពីឃុំកំលួងរហូតភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាប់ព្រំទល់ទឹកដីខេត្តកំពង់ឆ្នាំង។

លោក ភុំ និមល បាននិយាយថា យើងប្រើប្រាស់កំលាំងចំនួន២៦នាក់ កាណូតចំនួន០៥គ្រឿង សាច់អួនខុសក្រឡានិងលើសប្រវែងកំណត់នៃច្បាប់ជលផលរួមមាន របាំងសាច់អួន ០៧ ខ្សែ ប្រវែង ១៨៥០ម៉ែត្រ លូកង ចំនួន ០៥មាត់របាំងស្បៃមុង ១២ ខ្សែ ប្រវែង ១៦០០ ម៉ែត្រ, លូកងស្បៃមុង ៨មាត់, បង្គោល ចំនួន ៣៥០ដើម និងបានចាក់លែងត្រីចម្រុះចំនួន ៥០គីឡូក្រាមចូលក្នុងទឹកទន្លេវិញ៕
អត្ថបទ៖ លាន គ្រន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក