Connect with us

សន្តិសុខសង្គម

បាក់ស្រុតផ្ទះពលរដ្ឋ៥ខ្នងចូលទឹកស្ទឹងព្រែកត្នោត

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង នៅជាប់មាត់ស្ទឹងព្រែកត្នោត ត្រូវបានបាក់ស្រុតលិចទឹក ខណៈដែលរបស់របរបន្តិចបន្ទួចប៉ុណ្ណោះអាចយកចេញទាន់ពេល និងមួយចំនួនធំនៅជាប់ក្នុងផ្ទះលិចបាត់។

ករីណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី១៨ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឲ្យដឹងពីម្ចាស់ផ្ទះថា ដោយសារហេតុការណ៍ភ្លាមៗពេក ពួកគាត់មិនអាចប្រមូលអីវ៉ាន់ និង​សម្ភារៈចំបាច់ជាច្រើនបានទាន់ពេលនោះទេ ធ្វើឱ្យសម្ភារៈ និងរបស់របរមួយចំនួន ​ត្រូវជាប់ក្នុងផ្ទះហើយលិចចូលទៅក្នុងស្ទឹងតែម្តង។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានប្រាប់ កម្ពុជាថ្នី មុននេះយ៉ាងខ្លីថា ករណីនេះពិតជាមានមែន ហើយកម្លាំងអាជ្ញាធរកំពុងធ្វើការហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម