សន្តិសុខសង្គម
អាណាព្យាបាលប្រតិកម្មលើនាយកសាលាស្រុកសំពៅលូន ដែលឈូសសក់ក្បាលសិស្ស កែលែងកើត
ថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងទៅលើបណ្តាញសង្គម បន្ទាប់ពីមានការបង្ហោះនូវរូបភាពមួយចំនួនស្តីពីទង្វើរបស់លោកនាយកសាលា ដែលបានប្រើប្រាស់កន្ត្រៃ ឬត្រង់ដឺ ឈូសសក់ក្បាលសិស្សកែលែងឡើង។

បើតាមការពិនិត្យទៅលើផេករបស់សាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន បានតម្រូវអោយសិស្សចាប់ពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ ត្រូវកាត់សក់អោយខ្លី (ដូចប៉េអឹម ឬ ពីឡុត) បើមិនដូច្នោះទេ សាលានឹងមានវិធានការទៅតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។ ស្រាប់តែនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ លោកនាយកសាលា ប៊ុន ណា បានចូលទៅតាមថ្នាក់រៀនដោយបានប្រើប្រាស់កន្រ្តៃត្រង់ដឹ ឈូសសក់ក្បាលសិស្សស្ទើរគ្រប់គ្នា ដែលធ្វើអោយមជ្ឈដ្ឋានជាច្រើន ពិសេសគឺអាណាព្យាបាលសិស្សប្រតិកម្មយ៉ាងខ្លាំង ព្រោះបើទោះបីជាកូនៗរបស់គាត់ទៅអោយជាងកែក៏កែលែងកើតដែរ រហូតខ្លះត្រូវកោត្រងោលតែម្តង។

នៅរសៀលថ្ងៃទី២៤ ខែមករា នេះ កម្ពុជាថ្មី បានទូរស័ព្ទទៅលោកនាយកសាលា ប៊ុន ណា ដើម្បីសុំការបំភ្លឺ ជុំវិញករណីនេះ តែពុំមានអ្នកលើកទូរស័ព្ទឡើយ ដោយឡែកលោក ហម សំខាន់ អភិបាលស្រុកសំពៅលូន បានបញ្ជាក់ថា លោកទើបតែទទួលបាននូវរឿងនេះ ដោយសារតែលោកនាយកសាលា ចែងបទបញ្ជាផ្ទៃក្នុងមិនមានចម្លងជូនទៅរដ្ឋបាលស្រុកឡើយ ដូច្នេះទើបលោកចាត់អោយការិយាល័យអប់រំស្រុកចុះទៅសិក្សាក្នុងរឿងនេះ ហើយលោកក៏ចង់ដឹងដែរថា តើបទបញ្ជាផ្ទៃក្នុងរបស់សាលាមានប៉ុន្មានចំណុច ? និយាយអំពីអ្វីខ្លះ ? ហើយការកំណត់អោយសិស្សកាត់សក់ កម្រិតត្រឹមណា?៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


