សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកចែកចាយថ្នាំញៀន៣នាក់ រកឃើញអាវុធវែង៥ដើម
ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន និងដកហូតបានគ្រឿងញៀនមួយចំនួនព្រមទាំងអាវុធ៥ដើម បន្ទាប់ពីសមត្ថកិច្ចបានធ្វើការហ៊ុំព័ទ្ធអស់រយៈពេលមួយយប់។ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

ការចុះបង្រាបទ្រង់ទ្រាយធំនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខ្ទមចម្ការមួយកន្លែង ស្ថិតក្នុងភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ តាមការចង្អុលបង្ហាញណែនាំពីលោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី វង្ស សាវ៉ាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។
ករណីបង្ក្រាបនេះបានប្រើប្រាស់កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការស្រុកលំផាត់ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេដា និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ក្លុល ថើង អធិការនគរបាលស្រុកលំផាត់។

យោងតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ក្លុល ថើង បានឲ្យដឹងថា ជនសង្ស័យជាមេក្លោងត្រូវបានសមត្ថកិច្ចធ្វើការតាមស៊ើបអង្កេត២ឆ្នាំមកហើយ រហូតដល់យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងបានប្រើវិធានការជំនាញ ទើបកំណត់បានច្បាស់។ ដោយពេលនោះយប់ក្រែងមិនមានសុវត្ថិភាព សមត្ថកិច្ចបានប្រើប្រាស់កម្លាំងចំនួន២០នាក់ ដើម្បីហ៊ុំព័ទ្ធពេញមួយយប់ លុះព្រឹកឡើងម៉ោង៨និង០០នាទី ថ្ងៃទី០៦ ខែកម្ភៈ ឆ្នាំ២០២៣ ទើបកម្លាំងសមត្ថកិច្ចសម្រុកចូលចាត់ការតែម្ដង។ គ្រានោះបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានមេក្លោងម្នាក់ ជាមុខសញ្ញាជួញដូរចែកចាយ និងប្រើប្រាស់ ដែលកម្លាំងជំនាញតាមដាន២ឆ្នាំមកហើយ។
សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យទី១ ឈ្មោះ ពុក ខាំលេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ។
២-ឈ្មោះ សារ៉ាត សុខ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ។ និង៣-ឈ្មោះ ឃួន ឃឹម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការ។ អ្នកទាំង៣មានទីលំនៅបច្ចុប្បន្នភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

លោកវិរសេនីយ៍ឯក ក៏បានបញ្ជាក់ថា ក្នុងករណីបង្ក្រាបនេះ សមត្ថកិចបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន៤ថង់ ក្នុងនោះមាន ១ថងធំ ព្រមទាំងដកហូតអាវុធបានចំនួន ៥ដើម ៖ AK បត់១ដើម AKស្វាយវែង១ដើម គ្រាប់AKចំនួន៣៤គ្រាប់ អាវុធកែច្នៃចំនួន៣ដើម ផាវគ្រាប់បែកចំនួន៥២គ្រាប់ គ្រាប់កង់ចំនួន៥៤គ្រាប់ កាំបិតចុងស្រួច ចំនួន៦ដើម និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ រួមទាំងវត្ថុតាងមួយចំនួនធំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា