សន្តិសុខសង្គម
ដឹកអ្នកទោសទៅតុលាការត្រឡប់មកវិញស្រាប់តែស្ទះដង្ហើមចូលពេទ្យ
លោកអនុសេនីយ៍ឯក អ៊ួង ផល្លា ហៅចិត អាយុ៥០ឆ្នាំ តួរនាទីជាអនុប្រធានផ្នែកព្រហ្មទណ្ឌនគរបាល ខណ្ឌច្បារអំពៅត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ នៅក្រុងតាខ្មៅ ខេត្តកណ្តាលបន្ទាប់ពីមានអការៈថប់ដង្ហើម។

បើតាមប្រភពពីលោក ញូង សារឿន ដែលជាមិត្តមិត្រភក្ដិជនរងគ្រោះបានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅរសៀលថ្ងៃទី៨ខែមករានេះថា លោក អ៊ួង ផល្លា ត្រូវក្រុមគ្រួសារដឹកយកមកមន្ទីរពេទ្យជ័យជំនះចាប់តាំងពីយប់ថ្ងៃទី ៦ ខែកុម្ភៈ មកម្ល៉េះដោយសារតែដកដង្ហើមថប់ៗសឹងដាច់ខ្យល់។
លោក សារឿន បានបន្តថា កាលពីថ្ងៃទី ៦ ខែកុម្ភៈ លោក អ៊ួង ផល្លា បានបើករថយន្តដឹកអ្នកទោសពីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅយកទៅតុលការរាជធានីភ្នំពេញដូចរាល់ដង។

លុះដល់ពេលដឹកអ្នកទោសត្រឡប់មកពីតុលាការវិញស្រាប់តែលោក អ៊ួង ផល្លា ប្រញាប់ធ្វើដំណើទៅផ្ទះនៅឯក្រុងតាខ្មៅខេត្តកណ្តាលដោយដឹងថា ខ្លួនមិនស្រួលក៏ប្រញាប់ឲ្យក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យជ័យជំនះដែលស្ថិតនៅក្បែផ្ទះ។
បើតាមការបញ្ជាក់ពីគ្រូពេទ្យបានអះអាងថា អ្នកជំងឺមានជំងឺរលាកសួតធ្ងន់ធ្ងរដែលខណៈនេះកំពុងស្ថិតនៅបន្ទប់សង្រ្គោះបន្ទាន់។ មិត្តនគរបាលរួមអង្គភាពបានសម្ដែងការអាណិតអាសូរដល់ លោក អ៊ួង ផល្លា ដែលខិតខំធ្វើការងារបំរើអង្គភាពរហូតដល់ថ្ងៃឈឺដេកពេទ្យតែម្តង៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


