សន្តិសុខសង្គម
នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆែកឃើញដាវកែច្នៃ និងកាំបិតដាក់ជាប់ខ្លួន
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ទាប់ពីឆែករកឃើញដាវសាំម៉ូរ៉ៃ កែច្នៃ និងកាំបិតប៉័ងតោដាក់ជាប់ខ្លួនពេលកំពុងធ្វើដំណើរពេលយប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចស្ពានអន្លុងធន់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទីបង្ហាញថា ជនសង្ស័យមានឈ្មោះទី ១.ឈ្មោះ អុន ភ័ក្រ្តា ភេទប្រុស អាយុ១៦ រស់នៅភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែ។ ទី២.ឈ្មោះ ឡី លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងបានដកហូតម៉ូតូមួយគ្រឿងម៉ាក ស៊ុយសូគីនិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AJ-6901 កាំបិតប៉័ងតោចំនួន០១ ដើម ប្រវែង៣០សង់ទីម៉ែត្រ ដាវសាំម៉ូរ៉ៃកែច្នៃ ចំនួន០១ដើម ប្រវែង៥៨សង់ទីម៉ែត្រ ដែលជនសង្ស័យលាក់ទុកពេលជិះម៉ូតូតាមផ្លូវ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


