សន្តិសុខសង្គម
ឃាត់ខ្លួនមន្ត្រីនគរបាលចរាចរម្នាក់ ក្រោយល្បួងក្មេងស្រីអាយុ១៣ឆ្នាំចូលផ្ទះសំណាក់
ជនសង្ស័យដែលជាមន្ត្រីនគរបាលចរាចរម្នាក់ត្រូវបានជីតាក្មេងស្រីដែលជាអាណាព្យាបាលប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ក្រោយល្បួងក្មេងស្រីអនីតិជនឡើងផ្ទះសំណាក់សេពសន្ថវៈរំលងបាន៥ថ្ងៃ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គប្រាសាទបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកុម្ភៈ វេលាម៉ោង៨និង៤៥នាទីព្រឹក កម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្តឹងពីឈ្មោះ ណឹម មួង ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិលន្ទៈ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ ដោយបានប្តឹងឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្តុល ឃុំត្រពាំងសិលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

បណ្តឹងនោះ គឺប្តឹងចោទថា ជនសង្ស័យខាងលើបានចាប់រំលោភសេពសន្ថវៈលើចៅស្រីឈ្មោះ ម.ន.ស អាយុ១៣ឆ្នាំ(ស្នាក់នៅក្នុងបន្ទុកជាមួយជីតា) នៅចំណុចផ្ទះសំណាក់មួយនៅតំបន់ទេសចរណ៍ជ្រោះផ្អោក ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយចៅស្រីទើបតែបានបង្ហើបប្រាប់ជីតា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឮដំណឹងដែលចៅស្រីប្រាប់ ជីតាបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍តែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈជាមួយអនីតិជនខាងលើនេះ ត្រូវបានមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


