សន្តិសុខសង្គម
ក្រុមហ៊ុនឈ្មោះ ”ថាកូ” ដែលដាំដំណំចេកលឿងបានកាយផ្តាច់ផ្លូវពលរដ្ឋមិនឲ្យធ្វើដំណើរក្នុងក្រុមហ៊ុន
រតនគិរី ៖ ក្រុមហ៊ុនហ័ងអញ់អណ្តូងមាស ដែលបានផ្ទេរទៅឲ្យក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះ “ថា កូ” កំពុងដាំដំណាំចេកអំបូងលឿង បានបិទផ្លូវប្រជាពលរដ្ឋធ្វើដំណើរចេញចូលក្នុងភូមិ ឬអាស្រ័យផលនោះនិង បានយកគ្រឿងចក្រមកកាយផ្តាច់ផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកបាន។

លោក កិ រ៉េត អនុប្រធានភូមិអូរគគីវាលវិលបានឲ្យកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ ថា ក្រុមហ៊ុន “ថា កូ” បានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យឆ្លងកាត់នៅក្នុងក្រុមហ៊ុននេះ ដោយឲ្យប្រជាពលរដ្ឋធ្វើដំណើរផ្លូវវៀងមិនឲ្យចូលក្នុងក្រុមហ៊ុននោះ។ប៉ុន្តែប្រជាពលរដ្ឋបានធ្វើដំណើរលើផ្លូវនេះជាយូរឆ្នាំមកហើយ ហេតុអីមកហាមឃាត់ពួកគាត់មិនឲ្យធ្វើដំណើរផ្លូវនេះទៅវិញ។

លោក កិ រ៉េត បានបន្តទៀតថា កាលពីក្រុមហ៊ុនហ័ងអញ់មិនដែលហាមឃាត់ពួកគាត់មិនឲ្យឆ្លងកាត់ ឬធ្វើដំណើរនោះទេតែមកដល់ក្រុមហ៊ុននេះវិញ មកហាមឃាត់ពួកគាត់មិនឲ្យឆ្លងកាត់និងចេញចូល ថែមទាំងយកគ្រឿងចក្រមកកាយផ្តាច់ផ្លូវពួកគាត់ដែលធ្វើដំណើរនិងដឹកកសិផលចេញចូល។ ហើយក្រុមហ៊ុននេះបានយកគ្រឿងចក្រកាយបិតផ្លូវតាំងពីថ្ងៃទី២៥-២៦-និងថ្ងៃទី២៧ ខែកុម្ភៈនេះ ប៉ុន្តែប្រជាពលរដ្ឋបានដេកយាមចាំនៅក្បែរកន្លែងគ្រឿងចក្រដែលបម្រុងនិងកាយដីផ្លូវនោះ។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋបានធ្វើដំណើរលើផ្លូវនេះជាច្រើនភូមិ រួមមាន ភូមិ១ ភូមិ២ និងភូមិ៣ ក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ដោយឡែកមានភូមិចំនួន២ ប៉ុន្តែនៅជាប់ព្រំប្រទល់និងខេត្តចំនួន៣ គឺខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ១-ភូមិអូរគគីថ្មដា ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងភូមិអូរគគីវាលវិល ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ភូមិទាំង២នេះមានប្រជាពលរដ្ឋជាង៦០០គ្រួសារ ដែលមករស់នៅទីនេះជាច្រើនឆ្នាំមកហើយនោះ មិនទាន់ក្រុមហ៊ុនមកវិនិយោគផង ពួកគាត់មិនសុខចិត្តឲ្យក្រុមហ៊ុនធ្វើដូច្នេះទេ ត្រូវតែបើកផ្លូវឲ្យពួកគាត់ធ្វើដំណើរនិងដឹកកសិផលផ្សេងៗទៅមកបាន ដូចសព្វមួយដង។
លោក សេក ហៃ អភិបាលស្រុកកូនមុំបានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធតេលេក្រាមនៅរសៀលថ្ងៃទី២៧កុម្ភៈនេះថា លោកចាត់ឲ្យរដ្ឋបាលឃុំចុះទៅដើម្បីសម្របសម្រួលខាងក្រុមហ៊ុន ខាងក្រុមហ៊ុនក៏បានយល់ព្រមផ្អាកការកាយផ្លូវ និងបិទផ្លូវដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឡើងវិញ។ មកដល់ព្រឹកថ្ងៃសៅរ៍ចាត់ឲ្យអភិបាលរងស្រុកមួយរូបចុះទៅ ប៉ុន្តែក្រុមហ៊ុនក៏បានយល់ព្រមនិងរង់ចាំប្រធានក្រុមហ៊ុនមកផ្សះផ្សាម្តងទៀត ដើម្បីសុំគោលការអភិបាលខេត្ត។
លោក សេក ហៃ បានបញ្ជាក់ទៀតថា ហើយនៅយប់ថ្ងៃអាទិត្យវេលាម៉ោង១០ជាងថ្ងៃ២៦កុម្ភៈ ក្រុមហ៊ុននេះបានយកគ្រឿងចក្រមកលួចកាយដីផ្លូវ ដើម្បីកាន់ផ្តាច់ផ្លូវទៀត តំណាងក្រុមហ៊ុននេះខេត្តអញ្ជើញឲ្យមកសាលាខេត្តដើម្បីធ្វើការសម្របសម្រួល ប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្តតាមហើយបានដឹកអាចម៍ដីមកចាក់បិទផ្លូវ មិនស្តាប់តាមអាជ្ញាធរទាល់តែសោះ។

លោកថា នៅស្រុកកូនមុំមានតែភូមិ៣មួយទេ ដែលឆ្លងកាត់ក្រុមហ៊ុន ប៉ុន្តែភូមិ២ទៀតនៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋទាំងនេះមិនទាន់ចុះស្ថិតិប្រជាពលរដ្ឋក្នុងខេត្តរតនគិរីនៅឡើយ ដីមិនទាន់ចុះជាកម្មសិទ្ធជាដីដែនជម្រកសត្វព្រៃ សុទ្ធតែប្រជាជនខ្មែរយើង ហើយគាត់មិនអនុញ្ញាតឲ្យក្រុមហ៊ុនបិតផ្លូវនោះទេ។ ហើយត្រូវបានជៀសអំពើហិង្សាកើតឡើង យើងត្រូវរកវិធីសាស្ត្រណាមួយ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីតាមតេលេក្រាមថា រដ្ឋបាលខេត្តបានជួបជជែកជាមួយអគ្គនាយករងក្រុមហ៊ុនហើយ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប៉ុន្តែលទ្ធផលយ៉ាងណានោះមិនទាន់សម្រេចនៅឡើយទេ កំពុងស្ថិតក្នុងការសម្របសម្រួល និង រកដំណោះស្រាយ៕
ដោយ ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


