សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនប្អូនសម្លាប់បងប្រុសបង្កើត ដោយសារទំនាស់ពាក្យសម្តី
ជនដៃជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បងប្រុងបង្កើតកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី ០១ ភូមិស្វាយជួរ ឃុំអណ្តេីកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

ជនដៃដល់ឈ្មោះ យ៉ុន សំអូន ភេទប្រុសអាយុ ១៩ ឆ្នាំ ជាប្អូនបង្កេីតរបស់ជនរងគ្រោះបានធ្វេីសកម្មភាពយកកូនកាំបិតចិតបន្លែចាក់ទៅលេីជនរងគ្រោះឈ្មោះ យ៉ុន យៀត ភេទប្រុស អាយុ ២៤ឆ្នាំ បណ្តាលឲ្យរងគ្រោះធ្ងន់ធ្ងររហូតបានបាត់បង់ជីវិត។ ក្រោយកើតហេតុ ជនសង័្សយបានរត់គេចខ្លួនបាត់នៅពេលនោះតែម្តង។
យ៉ាងណាមិញ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យ និងធ្វេីការសាកសួរជុំវិញមូលហេតុនៃករណីឃាតកម្មនេះ។
តាមចម្លេីយបឋមរបស់ជនសង័្សយ មូលហេតុដែលខ្លួនប្រព្រឹត្តិបែបនេះគឺដោយសារខ្លួនមានទំនាស់ពាក្យសម្តីជាមួយគ្នាបន្តិចបន្តួច ក៏ផ្តេីមទៅដល់ការប្រេីហិង្សាដោយយកកូនកាំបិតចាក់ទៅលើជនរងគ្រោះដែលជាបងបង្កើតតែម្តង។

លោក សន និល អធិការដ្ឋាននគរបាលស្រុក រតនមណ្ឌល បានឲ្យដឹងដែរថា ការឃាត់ខ្លួនជនដៃដល់ធ្វើឡើងតាមរយះកម្លាំងអធិការរួមសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការខេត្តដែលមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ជានាយការិយាល័យបានធ្វេីការបង្រ្កាបករណីឃាតកម្មមួយករណីឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់ឈ្មោះ យ៉ុន សំអូន ភេទប្រុស អាយុ ១៩ឆ្នាំនាំយកមកធ្វេីការសាកសួរស្រាវជ្រាវ។
នៅពេលនេះសមត្ថកិច្ចកំពុងសាកសួរកសាង សំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


