Connect with us

សន្តិសុខសង្គម

ផ្ទះ ២៧ ខ្នង ដែលឆេះនៅសង្កាត់ផ្សារឆ្នាំងសាងសង់ឡើងវិញ ២០ ខ្នង ខណៈផ្ទះមួយចំនួនមិនបានសាង​សង់បង្គន់

បានផុស

នៅ

មន្ត្រីនគរបាលនៅធ្វើការងារនៅប៉ុស្តិ៍ដើមពោធិ៍មាត់ទន្លេផ្សារក្រោមក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២៣ បានឲ្យដឹងថា សព្វថ្ងៃនេះនៅពេលខ្យល់បក់មកពីទិសខាងត្បូងម្ដងៗធំក្លិនស្អុយពិបាកទ្រាំដែលសង្ស័យថាផ្ទះប្រជាពលរដ្ឋដែលបានឆេះចំនួន ២៧ ខ្នងកន្លងទៅពេលកសាងថ្មីឡើងវិញមួយចំនួនមិនបានធ្វើបង្គន់អនាម័យទេគឺបន្ទោរបង់ទម្លាក់មកដីហូរចូលព្រែកតែម្តងទើបធំខ្លិនមិនល្អបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរភូមិ និងសង្កាត់មេត្តាជួយអប់រំណែនាំឱ្យពួកគាត់ធ្វើបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះឲ្យបានត្រឹមត្រូវផងដើម្បីរួមគ្នាបំបាត់ក្លិនស្អុយ និងថែរក្សាបរិស្ថានល្អបរិសុទ្ធសម្រាប់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅមាត់ទន្លេផ្សារក្រោម។

ចំពោះស្ពានឈើដែលឆ្លងពីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំងទៅកាន់ភូមិកណ្ដាលក៏មានសភាពទ្រុឌទ្រោមផងដែរ ដែលករណីនេះអាជ្ញាធរភូមិឃុំគួរមានវិធានការជួសជុលឱ្យរឹងមាំសម្រាប់ប្រើប្រាស់នៅរដូវវស្សាទឹកទន្លេឡើង។

សូមបញ្ជាក់ផងដែរថា កាលពីព្រឹកទី ១២ ខែមីនាឆ្នាំ២០២៣ អគ្គីភ័យបានឆាបឆេះចេញពីផ្ទះឆ្អើរត្រីមួយកន្លែងនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សរឆ្នាំង ក្រុងកំពង់ឆ្នាំងបណ្ដាលឱ្យឆេះរាលដាលអស់ផ្ទះសរុប ចំនួន ២៧ខ្នង ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ៤៥ គ្រួសារ។

ដោយឡែកក្រោយពេលកើតហេតុប្រជាពលរដ្ឋជាជនរងគ្រោះមួយចំនួនដែលមានលទ្ធភាពបានស្នើសុំអាជ្ញាធរក្រុង និងខេត្តសាងសង់ផ្ទះថ្មឡើងវិញ។ ប៉ុន្តែត្រូវបានអាជ្ញាធរបានហាមឃាត់មិនឲ្យសាងសង់ផ្ទះថ្មរឹងមាំនោះឡើយគឺអនុញ្ញាតឲ្យសាងសង់ផ្ទះឈើ ឬផ្ទះស័ង្កសីបណ្ដោះអាសន្នតែប៉ុណ្ណោះ។

ព្រោះថាតំបន់ជួរដើមស្រល់នេះអាជ្ញាធរខេត្តមានគម្រោងសាងសង់សួនច្បារក្នុងពេលខាងមុខនេះ ហើយគម្រោងនេះក៏ធ្លាប់បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅម្ដុំនេះចំនួន ៤៥ គ្រួសារឱ្យត្រៀមបន្លាស់ទីលំនៅឋានរួចហើយផងដែរក្នុងអាណត្តិលោក ឈួរ ចាន់ឌឿន ជាអភិបាលខេត្ត។

ចំណែកផ្ទះថ្មដែលកសាងជំនាន់បារាំងទ្រុឌទ្រោមចំនួន ១៣ ល្វែងដែលបានវាយចោលក្នុងឆ្នាំ ២០២១ កន្លងមក នៅ​ទល់មុខតំបន់ផ្ទះឆេះ ក្នុងពេលនេះត្រូវបានម្ចាស់ផ្ទះចាប់ផ្ដើមកសាងជាផ្ទះល្វែងឡើងវិញបានប្រមាណ២០% ហើយ។

ប្រភពពីប្រជាពលរដ្ឋនៅតំបន់នេះបានឲ្យដឹងថា ការកសាងផ្ទះ១៣ ល្វែងខាងលើនេះក្នុងមួយល្វែងៗ ២ជាន់មានតម្លៃជាង ៦ ម៉ឺនដុល្លារ ដោយត្រូវចាក់ប្លង់សេ ២ សន្លឹក កន្លះ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម