សន្តិសុខសង្គម
ឃាត់ខ្លួនបុរសម្នាក់ជាសន្តិសុខផ្សារដងទង់ ក្រោយគាស់ស្រាបៀយកក្រវិលកំប៉ុងជាង ៤០ កេស
បុរសជាសន្តិសុខការពារសណ្ដាប់ធ្នាប់ក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ត្រូវកម្លាំងឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពលួចគាស់តូប និងគាស់ស្រាបៀយកក្រវិលកំប៉ុងជាង ៤០ កេស កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។

ជនសង្ស័យដែលសមត្ថកិច្ចតាមដាន និងឃាត់ខ្លួន កាលពីវេលាម៉ោង ៨ និង ៣០ នាទី ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ មានឈ្មោះ ឡេង វុទ្ធី ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរសន្តិសុខផ្សារដងទង់ ទីលំនៅភូមិ ០១ សង្កាត់ដងទង់។

លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ថ្លែងថា ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់តូប និងគាស់យកក្រវិលកំប៉ុងស្រាបៀជាង ៤០ កេស របស់អាជីវករជាជនរងគ្រោះឈ្មោះ ហោ សាលាង អាយុ ៦៥ ឆ្នាំ មុខរបរលក់ដូរ កាលពីយប់ថ្ងៃទី ២៤ ខែមេសា ដោយប្រើប្រាស់ពូថៅដៃចាស់មួយ ធ្វើសកម្មភាពវាយបំបែកសោដើម្បីរករង្វាន់។

បើតាមលោកអធិការនគរបាលក្រុងខេមរភូមិន្ទ បន្ថែមថា ជនសង្ស័យធ្វើសកម្មភាពតែម្នាក់ប៉ុណ្ណោះ មិនមាននរណាផ្សេងទៀតជាប់ពាក់ព័ន្ធជាមួយឡើយ។ បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនីតិវិធីច្បាប់។

នេះជារឿងដែលហួសចិត្ត មិនគួរឲ្យកើតមានឡើងនោះទេ សម្រាប់មូលដ្ឋានខេត្តកោះកុង ដែលធ្លាប់តែមានសន្តិសុខសុវត្ថិភាពល្អ តែបែរជាមានករណីយ៉ាងដូច្នេះកើតមានទៅវិញ។ ប្រជាពលរដ្ឋ និងអាជីវករ សម្ដែងការសោកស្ដាយ និងស្នើសុំដល់អាជ្ញាធរសមត្ថកិច្ច បន្តពង្រឹងវិធានការការពារសន្តិសុខជុំវិញផ្សារឡើងវិញ ពិសេសរដ្ឋបាលខេត្តកោះកុង ចាំបាច់ដាក់ពិន័យទៅកាន់អ្នកគ្រប់គ្រងផ្សារដងទង់ ឲ្យកាន់តែខ្លាំង ដែលធ្វេសប្រហែសចំពោះការគ្រប់គ្រងកូនចៅជាសន្តិសុខ។

យោងតាមការ Comments មួយចំនួនរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក លើកឡើងថា ករណីលួចគាស់តូបរបស់អាជីវករក្នុងផ្សារដងទង់ មិនមែនជាលើកដំបូងនោះទេ ពោលគឺតែងកើតមានជាញឹកញាប់ ប៉ុន្តែមិនរកឃើញជនសង្ស័យមកដាក់ទោសទេ។

ចំណែកអាជីវករមួយចំនួនទៀតដែលសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងដែរថា រាល់ពេលលួច ឬបាត់អីវ៉ាន់ផ្សេងៗ ក្នុងតូបម្តងៗ កាមេរ៉ាក្នុងផ្សារតែងដាច់ រលត់ ឆែករកមុខជនល្មើសរឹតតែមិនឃើញទៅទៀត។ ទើបតែពេលនេះដែលសមត្ថកិច្ចវែករកមុខជនសង្ស័យឃើញយកទៅផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ