Connect with us

សន្តិសុខសង្គម

ចៅសង្កាត់រងនៃសង្កាត់រមនា ផឹកស៊ីស្រវឹងទាញ​កែវស្រាគប់បុរសចំណាស់ម្នាក់របួសឈាមពេញមុខ

បានផុស

នៅ

លោក ហួរ ណារិន មានតួនាទីជាចៅសង្កាត់រង នៃសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រើអំពើហិង្សាដោយគប់កែវស្រាលើបុរសវ័យចំណាស់ម្នាក់បណ្ដាលឲ្យរងរបួសបែកក្បាលក្នុងតុផឹកស៊ីជាមួយគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ មានកម្មវិធីផឹកស៊ីមួយបានរៀបចំឡើងនៅចំណុចផ្ទះឈ្មោះ មើក ងឿន ស្ថិតក្នុងភូមិពូត្រុំ ក្រុម១ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កម្មវិធីផឹកស៊ីសប្បាយដែលមានការចូលរួមពីលោកចៅសង្កាត់រងនៃសង្កាត់រមនា ហាក់ដូចជាប្រព្រឹត្តទៅយ៉ាងរីករាយ ប៉ុន្តែស្រាប់តែមានទំនាស់ពាក្យសម្ដីរវាងអ្នកចូលរួមក្នុងកម្មវិធី និងបុរសតួនាទីជាចៅសង្កាត់រងបានផ្ទុះឡើង។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ទំនាស់ពាក្យសម្ដីតឹងសរសៃកនៅកម្មវិធីផឹកស៊ីបានកើតឡើងរវាងលោកចៅសង្កាត់រង និងបុរសវ័យចំណាស់ម្នាក់ ដែលជាជនជាតិព្នង ដែលធ្វើឲ្យលោក ហួរ ណារិន សង្កាត់រងសង្កាត់រមនា ទាញកែវស្រាគប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសក្បាលហូរឈាមស្រោចពេញមុខ។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជ្រាង ណើប ភេទប្រុសអាយុ៦៣ឆ្នាំ ជនជាតិព្នង មុខរបរមន្ត្រីចូលនិវត្តន៍ មានទីលំនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ រីឯជនបង្កឈ្មោះ ហួរ ណារិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្នង មុខរបរចៅសង្កាត់រងរមនា មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពបានឲ្យដឹងថា ករណីអំពើហិង្សានេះកើតឡើងដោយសារតែទំនាស់ពាក្យសម្ដីពេលផឹកស៊ីស្រវឹង។ បើទោះជាជនរងគ្រោះរងរបួសធ្ងន់យ៉ាងណាក៏ដោយ តែសមត្ថកិច្ចមិនបានចាប់ខ្លួនលោក ហួរ ណារិន បញ្ជូនទៅចាត់ការតាមច្បាប់នោះទេ។ យ៉ាងណាក៏ដោយគេសង្ឃឹមថា សមត្ថកិច្ចក្នុងខេត្តមណ្ឌលគីរី នឹងជួយរកយុត្តិធម៌ដល់ជនរងគ្រោះ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថភ្លើង
ចរាចរណ៍១៣ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម