Connect with us

សន្តិសុខសង្គម

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ស៊ី​សងរបស់​ជនជាតិ​ចិន​ ឃាត់ខ្លួន​មនុស្ស​២៣នាក់

បានផុស

នៅ

ភ្នំពេញ​ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​របស់​ជនជាតិ​ចិន​២​កន្លែង​ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ខ្មែរ-ចិន​ចំនួន​២៣​នាក់​ ដកហូត​សម្ភារៈ​មួយ​ចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​ខាង​លើ​នេះ​បាន​ធ្វើឡើ​ង​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣ នៅក្នុង​បុរី​ញ៉ូ​ថោ​ន ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​បាន​ឱ្យដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​សម្ងាត់​មក​ថា ទីតាំង​ខាង​លើ​បាន​លួច​បើ​ក​ល្បែងស៊ីសង​ប្រភេទ​កាស៊ីណូ ដោយ​ថៅកែ​ជា​ជន​ជាតិចិន។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក សក់ ច័​ន្ធ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា​ ទីតាំង​ខាង​លើ​ពិត​ជាមាន​បង្កប់​ល្បែងស៊ីសង​ពិតប្រាកដ​មែន​ទើប​ធ្វើ​ការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​២០​នាក់ ស្រី​១១​នាក់​ជា​ជនជាតិខ្មែរ និង​ដកហូត​សម្ភារ​មួយចំនួន​។

ក្រោយពី​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​២០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ចាត់ការ​តាម​នីតិ​វិធី​ ដោយឡែក​ទី​តាំង​ខាង​លើ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម