សន្តិសុខសង្គម
នគរបាលក្រសួងមហាផ្ទៃបំបែកសំណុំរឿងសម្លាប់កាត់ក្បាលជនជាតិចិននៅស្រុកបាធាយ
នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយនាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីឃាតកម្មសម្លាប់បុរសជនជាតិចិន(កាត់ក្បាល) នៅកណ្ដាលវាលស្រែ ក្នុងស្រុកបាធាយ កាលពីពេលថ្មីៗនេះ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១និង២៧នាទីប្រទះឃើញសាកសពអត់ក្បាលដេកស្លាប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមនាយកដ្ឋាននគបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចាត់កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋានចុះដឹកនាំកម្លាំងជំនាញ
និងមានការចូលរួមសហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងខេត្តសៀមរាប បើកការស៊ើបអង្កេតបន្ទាន់តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់ មានឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ទី២៖ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទី៣៖ ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន
សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបន្ថែមថា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១១និង៤៧នាទីដោយកំណត់បានទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
និងស្នងការដ្ឋាននគរបាលខេត្តសៀមរាបអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ធ្វើការបង្រាប និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
វត្ថុតាងដកហូតរួមមាន រថយន្តមួយគ្រឿងម៉ាក camry, អាវុធ អាកា០១ដើម អាវុធ សេកាសេ០២ដើម, អាវុធ កែច្នៃ ០២ដើម និងគ្រាប់មួយចំនួន។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១អាធ្រាត ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិនមុខរបរម៉ៅការសំណង់ពិតប្រាកដមែន ខណៈពេលជនរងគ្រោះជិះរថយន្តជាមួយពួកខ្លួនចេញពីការដ្ឋានខេត្តពោធិ៍សាត់ ហើយដឹងថា ជនរងគ្រោះទើបបើកប្រាក់ពួកខ្លួនក៏មានគំនិតសម្លាប់ជនរងគ្រោះដោយយកកន្សែងរឹតក និងយកពូថៅកាត់ក្បាលតែម្តង។ មូលហេតុ ដោយសារតែខឹងជនរងគ្រោះជំពាក់ប្រាក់មិនសង។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ពួកខ្លួនបានយកក្បាលច្រកចូលក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោលនៅចំណុចស្រះមួយកន្លែងស្ថិតនៅឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកពូថៅ យកទៅបោះចោលនៅស្ពានត្រោះ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ហើយប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួននៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ចំពោះជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ដោយឡែកអាវុធបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


