សន្តិសុខសង្គម
ឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ចម្នាក់នៅច្រកព្រំដែនភ្នំដិនក្រោយផ្ទុះអាវុធជាមួយគយចល័ត
ប៉ូលិសសេដ្ឋកិច្ចម្នាក់ប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំក្រោយបង្ករការផ្ទុះអាវុធជាមួយគយចល័តនៅយប់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ នៅក្បែរច្រកទ្វារអន្តរជាតិភ្នំដិន។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនមានការផ្ទុះអាវុធ ទំនងមានការកាច់កុងគ្នារវាងគយចល័ត និងប៉ូលិសសេដ្ឋកិច្ចប្រចាំការនៅច្រកព្រំដែន ព្រោះឃើញមានរថយន្តដឹកទំនិញសំពីងសំពោងជាច្រើនគ្រឿងនៅទីនោះ។

ប្រភពដដែលបង្ហើបថា ទំនងខាងប៉ូលិសសេដ្ឋកិច្ចរកស៊ីកាងរថយន្តដឹកទំនិញ ហើយមិនព្រមបង់ពន្ធទៅគយចល័ត ទើបបានជាកើតមានជម្លោះ រហូតមានការផ្ទុះអាវុធទៅលើគយចល័តបែបនេះទៅ។
បច្ចុប្បន្នមានរថយន្តដឹកទំនិញ ០៦ គ្រឿងត្រូវបានយកមករក្សាទុកនៅស្នាក់ការគយ និងរដ្ឋករខេត្តកែវ ដើម្បីដោះស្រាយ។
ជុំវិញករណីខាងលើ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែកក្កដាថា ការងារនោះគឺបានធ្វើអនុលោមភាពហើយ ម្យ៉ាងប៉ូលិសសេដ្ឋកិច្ចប្រចាំការនៅច្រកនេះ បានផ្ទុះអាវុធមកលើគយ ព្រោះគាត់ជាអ្នកកាងរថយន្តដឹកទំនិញពេលយប់។

ចំណែកលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេន ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីនេះ ជំនាញលោកកំពុងដោះស្រាយ និងមានវិធានការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


