សន្តិសុខសង្គម
ករណីបុរសម្នាក់ឈឺជើងឲ្យពេទ្យផ្សំថ្នាំលេប រួចបែកពពុះមាត់ស្លាប់ភ្លាមនោះ មិនមែនជារឿងពិតឡើយ
អធិការដ្ឋាននគរបាលស្រុកគងពិសី កាលពីយប់ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣ បានចេញមកបញ្ជាក់ចំពោះការផ្សព្វផ្សាយ ព័ត៌មានមួយដែលថា បុរសម្នាក់ឈឺជើងឲ្យពេទ្យផ្សំថ្នាំលេប រួចបែកពពុះមាត់ស្លាប់ភ្លាមនោះ មិនមែនជាការពិតឡើយ។ ករណីដែលបង្ហោះនេះ ជាករណីមួយកើតឡើងក្នុងឆ្នាំ២០២០ តែមិនមែនជាការពុលថ្នាំអ្វីនោះទេ ដោយមានការពិនិត្យកោសល្យវិច្ច័យយ៉ាងត្រឹមត្រូវ តាមគោលការណ៍សុខាភិបាល។

បន្ទាប់ពីមានគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឈ្មោះ ប្រូ ភុត បានបង្ហោះព័ត៌មានបង្កឲ្យមានការយល់ច្រឡំ ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដោយសរសេរថា “ឈឺជើងឲ្យពេទ្យផ្សំថ្នាំលេបរួចបែកពពុះមាត់ស្លាប់ភ្លាម (ខេត្ដកំពង់ស្ពឺ) ៖ បុរសម្នាក់ឈ្មោះ វ៉ែន វ៉ាន់ អាយុ ៤៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលេបថ្នាំគ្រូពេទ្យនៅបន្ទប់ថែទាំជំងឺទូទៅ «គិ.មធ្យម កង ពិសិដ្ឋ» ស្ថិតនៅភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ លោក វែន វ៉ាន់ បានស្លាប់កាលពីវេលាម៉ោង០៧ និ១០នាទីល្ងាច កើតហេតុ ថៃ្ង ១៧ ខែកក្កដា ឆ្នាំ២០២៣ “។
អធិការដ្ឋាននគរបាលស្រុកគងពិសី បានច្រានចោលទាំងស្រុងចំពោះការផុសផ្សាយនេះ និងបញ្ជាក់ដែរថា ព័ត៌មាននេះមិនមែនកើតហេតុថៃ្ងទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទេ តែជាករណីកើតហេតុកាលពីថៃ្ងទី ២៦ ខែមេសា ឆ្នាំ២០២០ ។ ក្រោយមានរឿងហេតុនេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរស្រុកគងពិសី ព្រមទាំងក្រុមគ្រួសារ បានសហការចុះពិនិត្យ និងបានបញ្ជាក់រួចហើយថា មិនមែនស្លាប់ដោយសារតែការលេបថ្នាំពេទ្យខុសអ្វីនោះទេ។

គួរបញ្ជាក់ថា ករណីនេះ គឺបានបញ្ចប់ដោយមានការពិនិត្យ កោសល្យវិច្ច័យយ៉ាងត្រឹមត្រូវ តាមគោលការណ៍សុខាភិបាល ដូច្នេះអធិការដ្ឋាននគរបាលស្រុកគងពិសី ប្រាប់ឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប្រូ ភុត បញ្ឈប់យកព័ត៌មានមិនពិត ផ្សព្វផ្សាយដើម្បីបង្កការចលាចលក្នុងសង្គមតទៅទៀត។ ចំពោះករណីនេះដែរ អ្នកជំនាញនិងបន្ដស្រាវជ្រាវ លើម្ចាស់គណនីហ្វេសប៊ុកខាងលើ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


