Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន២នាក់រកឃើញគ្រឿងញៀនជាង៤៦៥គីឡូចរាចរណ៍ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា

បានផុស

នៅ

កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបក្រុមឧក្រិដ្ឋជនគ្តរឿងញៀនជាជនថៃចំនួន២នាក់ ចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង៤៦០គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅគោលដៅពីរទីតាំងផ្សេងគ្នា ដោយគោលដៅទី១ នៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ តាមផ្លូវលំ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ និងគោលដៅទី២ នៅបុរីជីបម៉ុងលែនសែនសុខ ផ្ទះលេខ 61 ផ្លូវលេខ P-08 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមរបាយការណ៍ ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃពីរនាក់មាន ១.ឈ្មោះ SAELEE CHALOEMRAT ភេទប្រុស កើតឆ្នាំ១៩៩៣។ ២.ឈ្មោះ SAEYANG THAVON ភេទប្រុស កើតឆ្នាំ១៩៨៩។ ក្នុងប្រតិបត្តិការកម្លាំងជំនាញបានដកហូតវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤៦៥ដុំ ស្មើទម្ងន់ 465 kg 651 g ។

សូមបញ្ជាក់ថា ក្នុងករណីនេះបើតាមសមត្ថកិច្ចកម្លាំងជំនាញបានស្រាវជ្រាវជាង២ខែមកហើយ ទើបឈានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជានេះតែម្ដង៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម