សន្តិសុខសង្គម
ព័ត៌មានលំអិត ៖ ផ្ទុះធុងហ្គាសស្លាប់បុរសជនជាតិចិនម្នាក់ យ៉ាងអាណោចអាធ័ម
បុរសជាជនជាតិចិនម្នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្នុងហេតុការណ៍ផ្ទុះធុងហ្គាសឆាបឆេះផ្ទះល្វែងមួយកន្លែង ស្ថិតនៅផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីវេលាម៉ោង ៧ និង ២៥ នាទី ព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ នេះ។

លោក គួច សុភា អធិការរងនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ GUAN PENGZHI ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិចិន មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ EA២៧០៥៣១៥ ស្នាក់នៅកន្លែងកើតហេតុ។

លោកអធិការរងនគរបាលខណ្ឌ បានឲ្យដឹងបន្តទៀតថា យោងតាមការបំភ្លឺរបស់អ្នកស្នាក់នៅជាមួយជនរងគ្រោះ មុនពេលកើតហេតុជនរងគ្រោះទៅប្រើប្រាស់ចង្ក្រានហ្គាស តែដោយសារមិនចេះប្រើសម្ភារៈ និងចង្ក្រានហ្គាស ទើបបណ្ដាលឲ្យផ្ទុះឆេះតែម្ដង។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ២ គ្រឿង ចេញទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារនៅទីតាំងកើតហេតុ ដើម្បីកុំឲ្យមានការឆេះរាលដាលបន្តទៅផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរៗ នៃទីតាំងកើតហេតុខាងលើ។

ក្នុងហេតុការណ៍ផ្ទុះធុងហ្គាសខាងលើនេះបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ តែជាអកុសលជនរងគ្រោះខាងលើបានថប់ដង្ហើមស្លាប់ពេលទៅដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ កម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលអូរបែកក្អម សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ និងកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យសព និងធ្វើកោសល្យវិច័យនៅទីតាំងកើតហេតុ។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច បានបញ្ជាក់ថា សពពិតជាស្លាប់ដោយសាររលាកភ្លើង និងថប់ដង្ហើមដោយសារផ្ទុះធុងហ្គាសពិតប្រាកដមែន។

សពជនរងគ្រោះខាងលើ សមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


