Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនអ្នកទិញស្លាកលេខរថយន្ដផលចោរកម្មម្នាក់ រកឃើញស្លាកលេខ៥គូ

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីរកឃើញស្លាកលេខរថយន្ដចំនួន៥គូ នៅក្នុងផ្ទះជូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្បែរសាលាគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នាង ឡន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ដោយសមត្ថកិច្ចបានរកឃើញស្លាកលេខរថយន្ដ៥គូដែលជនសង្ស័យទទួលទិញពីផលចោរកម្ម(ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច)។

ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចបានរកឃើញស្លាកលេខរថយន្ដ 2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227 ដែលជនសង្ស័យលាក់ទុកក្នុងផ្ទះជួល។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនិតិវិធីច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម