សន្តិសុខសង្គម
ទំនាស់ផ្លូវដើរពីរម៉ែត្រឈានដល់ហិង្សាភាគីម្ខាងចូលពេទ្យម្ខាងត្រូវឃាត់ខ្លួន
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលលាយបូរ បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយបង្កហិង្សាដោយចេតនាទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសយ៉ាងដំណំក្នុងករណីទំនាស់ផ្លូវធ្វើដំណើរភូមិផងរបងជាមួយគ្នា។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០០ នៅចំណុចភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការបញ្ជាក់ពីសមត្ថកិច្ចឃុំលាយបូរថា ជនសង្ស័យដែលឃាត់ខ្លួនមាន៖ ឈ្មោះ ហង់ ស៊ីថាត ភេទស្រី អាយុ៥៥ឆ្នាំ (កាន់ដុំថ្ម) និងឈ្មោះ ហង់ សារិទ្ធ ហៅអៀង ភេទប្រុសអាយុ៤៣ឆ្នាំ (កាន់ដំបងមែកឈើ)ទាំង២នាក់រស់នៅភូមិឃុំកើតហេតុ។
ដោយឡែកសាក្សីនៅកន្លែងកើតហេតុក៏បានបង្ហើបដែរថា ជនបង្កទាំង២នាក់ខាងលើបានបិទផ្លូវ ស្រះផ្លូវ បង្កការលំបាកដល់អ្នកភូមិ និងក្មេងៗធ្វើដំណើរជាយូរខែណាស់មកហើយ លុះដល់ថ្ងៃកើតហេតុក៏ប៉ះសម្តីគ្នាជាមួយបុរសជនរងគ្រោះឈ្មោះ ហ៊ិន ចេន អាយុ៥៥ឆ្នាំ រស់នៅភូមិផងរបងជាមួយគ្នា ដោយជនសង្ស័យទាំង២នាក់ប្រដាប់ដោយដុំថ្ម និងដំបងមែកឈើ ធ្វើសកម្មភាពគុប និងវាយបណ្ដាលឲ្យរងរបួសបែកត្រង់ផ្នែកចិញ្ចើមខាងឆ្វេងដេរចំនួន៥ថ្នេរ និងបែកក្បាលលើកញ្ចឹង ក ពីក្រោយរបួសធ្ងន់។

ករណីទំនាស់ផ្លូវធ្វើដំណើរ២ម៉ែត្រនេះ ពលរដ្ឋនៅក្បែរខាងថា អាជ្ញាធរឃុំ ក៏ដូចជាអាជ្ញាធរស្រុកបានចុះទៅធ្វើការសម្របសម្រួល៣ ទៅ៤លើកមកហើយ តែភាគីខាងជនបង្ករឹងរុះមិនព្រមស្តាប់តាមការណែរនាំរបស់អាជ្ញាធរក្នុងការទុកផ្លូវធ្វើដំណើរសម្រាប់អ្នកភូមិទេ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនសួរនាំតាមនីតិវិធី ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន