សន្តិសុខសង្គម
ម្តាយម្នាក់ ត្រូវបានឃាត់ខ្លួនពី បទឃាតកម្មទៅលើ កូនអាយុ ៣ខែ
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ អង្គភាពការពារកុមារ (Child Protection Unit) បានឱ្យដឹងថា នៅវេលាម៉ោង៩ ថ្ងៃទី៨ ខែកញ្ញា ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានឆ្លើយតបចំពោះពត៌មានរាយការណ៍អំពី ការលង់ទឹកនៃកុមារអាយុ ៣ខែ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅពេលទៅដល់កន្លែងកើតហេតុ ក្រុមការងាររបស់អង្គភាពការពារកុមារ (CPU) បានទទួលពត៌មានអំពីរឿងហេតុពីមន្ត្រីនគរបាលខេត្តកណ្តាល។ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រតិបត្តិការពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យទៅលើសាកសពកុមារ។

កម្លាំងជំនាញក៏បានកំណត់ថា ការស្លាប់នេះ គឺបង្កដោយអំពើឃាតកម្ម។ អ្នកជិតខាង និងសាកស្សីជាច្រើននាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរ ហើយក្នុងរយៈពេល ៣ម៉ោង ម្តាយបង្កើតរបស់កុមាររងគ្រោះត្រូវបានកម្លាំងជំនាញកំណត់ជាមុខសញ្ញាសង្ស័យ។

ម្តាយកុមាររងគ្រោះ ដែលមានអាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរបន្ថែម រហូតឈានទៅដល់ការឆ្លើយសារភាពអំពីសកម្មភាពសម្លាប់កូនរបស់ខ្លួន និងត្រូវបានកម្លាំងសមត្ថកិច្ចចោតពីបទ ឃាតកម្មដោយចេទនា៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


