សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
ផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ដែលស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន។ តែទោះយ៉ាងណា ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ទាន់ពេលវេលា។

តារាចម្រៀងលោកគ្រូ ណូយ វ៉ានណេត បានប្រាប់«កម្ពុជាថ្មី»តាមទូរស័ព្ទនៅរសៀលនេះថា ផ្ទះដែលត្រូវអគ្គិភ័យឆេះមុននេះ គឺជាផ្ទះរបស់លោកតែម្តង។ ចំពោះមូលហេតុត្រូវបានលោក ណូយ វ៉ាន់ណេត បញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្ដអគ្គិសនី ដែលបណ្តាលឆាបឆេះរបស់របរនៅក្នុងផ្ទះអស់មួយចំនួន ប៉ុន្តែសំណាងល្អបានសមត្ថកិច្ចចុះជួយអន្តរាគមទាន់ពេល។

ដោយឡែកពាក់ព័ន្ធនឹងសម្ភារ:ដែលត្រូវខូចខាតនៅក្នុងផ្ទះមានអ្វីខ្លះនោះ មិនត្រូវបានលោក ណូយ វ៉ាន់ណេត ដឹងនៅឡើយទេ ព្រោះពេលនេះលោកកំពុងបំពេញការងារនៅតាមខេត្ត៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


