សន្តិសុខសង្គម
លួចលុយក្រុមហ៊ុនជាង ១ ៣០០ ០០០ បាត ចូលកាសុីណូលេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន
នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្រ្តីជាជនជាតិថៃម្នាក់បានចូលលួចលុយក្នុងកុងរបស់ក្រុមហ៊ុនខារ៉ាអូខេ ១ កន្លែង បានលុយចំនួន ១,៣០០,០០០បាត ចូលកាសុីណូលេងល្បែងចាញ់អស់ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីបាត់លុយអស់ច្រើន ម្ចាស់ក្រុមហ៊ុន ឈ្មោះ ម៉ឹង សុខហេង ភេទស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងដល់កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត។
ក្រោយពីបានទទួលពាក្យបណ្តឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកំលាំងអាវុធហត្ថប៉ោយប៉ែត ១ ក្រុមចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់មានឈ្មោះ សារ៉ាបាន់ អុធុមផន ហៅមុត ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ បញ្ជូនមកអាវុធហត្ថក្រុងដើម្បីសាកសួរបន្ត។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពីទទួលបានដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋមរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ការតាមនីតិវិធីដោយបានធ្វើការកោះហៅឈ្មោះ សារ៉ាបាន់ អុធុមផន ហៅមុត ឲ្យចូលខ្លួនមកបំភ្លឺ ក្នុងនោះជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចប្រាក់របស់ក្រុមហ៊ុន (ខារ៉ាអូខេ) របស់ជនរងគ្រោះជាបន្តបន្ទាប់ សរុបចំនួន ១,៣០០,០០០បាត ហើយប្រាក់ដែលលួចបាន គឺបានយកទៅលេងល្បែងរហូតចាញ់អស់ពីខ្លួន។
បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនតែម្តង និងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក្រោយពីទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


