សន្តិសុខសង្គម
អភិបាលខេត្តបាត់ដំបង ដាក់ចេញវិធានការ ៦ ចំណុច លើកកម្ពស់សន្តិសុខសង្គម
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានដាក់ចេញវិធានការបន្ទាន់ ៦ ចំណុច ដើម្បីលើកកម្ពស់សន្តិសុខបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ការប្រកាសចេញវិធានការទាំង ០៦ ចំណុចរបស់លោកអភិបាលខេត្ត ដើម្បីលើកកម្ពស់សន្តិសុខសង្គមក្នុងនោះរួមមាន÷
១.ដាក់ប៉ុស្តិ៍ត្រួតពិនិត្យចល័តមិនអចិន្ត្រៃយ៍តាមដងផ្លូវទូទាំងក្រុងតាមបណ្ដាស្រុក និងតាមខ្សែរបន្ទាត់ព្រំដែនដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀនដែលជាក្ដីកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។
២.ត្រួតពិនិត្យហាងបញ្ចាំ ពិសេសហាងបញ្ចាំគ្មានច្បាប់អនុញ្ញតនិងការទទួលបញ្ចាំបែបប្រពៃណីតាមភូមិឃុំ ដែលងាយនឹងទទួលផលចោរកម្ម ជាទីផ្សាររបស់អំពើ លួច ឆក់ ប្លន់ និងបន្តឈានដល់ការបង្ក្រាបទីតាំងទទួលទិញផលចោរកម្ម ទទួលទិញបំណែកម៉ូតូឡាន (កាប់សាច់) នៃផលចោរកម្ម ។
៣.ប្រមូលក្មេងទំនើងគ្រប់ទីកន្លែងតាមគ្រប់រូបភាពគ្រប់ពេលវេលាមិនឲ្យកើតមានដោយមិនលើកលែងឡើយ។
៤.ពង្រីកទីតាំងល្បាតចល័តគ្រប់ច្រកល្ហកតាមដងផ្លូវ និងតំបន់នានាដោយកំណត់មុខសញ្ញាបទល្មើសសកម្ម។
៥.បង្កើនកម្លាំងប្រចាំបញ្ជាតាមអង្គភាពនិងគោលដៅសន្តិសុខ ដោយបំពាក់សម្ភារៈសន្តិសុខគ្រប់គ្រាន់សម្រាប់អន្តរាគមន៍គ្រប់សភាពការណ៍កើតឡើង។
៦.បង្កើនការផ្សព្វផ្សាយអប់រំទូលំទូលាយគ្រប់មជ្ឈដ្ឋានមន្ត្រីរដ្ឋ វិស័យឯកជននិងប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពី គ្រោះថ្នាក់ដោយសារគ្រឿងញៀន ដែលបានបង្កើតកញ្ចប់បទល្មើស (ឧក្រិដ្ឋកម្ម លួច ឆក់ ប្លន់ ហិង្សាសង្គម ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ) បង្កើតកញ្ចប់ជំងឺឆ្លង កាមរោគ ជំងឺថ្លើម និងបង្កើតមនុស្សវិបល្លាសក្នុងសង្គមជាដើម៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


