សន្តិសុខសង្គម
មន្ត្រីខណ្ឌមានជ័យចុះប្រមូលក្រុមមនុស្ស ២៣ នាក់ដេកតាមទីសាធារណៈ
មនុស្សចំនួន២៣នាក់ដែលដេកតាមទីសាធារណៈគ្មានគោលដៅពិតប្រាកដត្រូវបានឃាត់ខ្លួនយកទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញព្រោះក្រុមនេះច្រើនបង្កអសន្តិសុខក្នុងមូលដ្ឋាន។
យោងតាមប្រភពពីលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានឲ្យកម្ពុជាថ្មីថា យុទ្ធនាការចាប់ប្រមូលក្រុមមនុស្សសមាសភាពមិនល្អនេះគឺធ្វើឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី ១៨ ខែកញ្ញា នៅក្រោយអតីតឡឥដ្ឋផ្លូវ ៦០ ម៉ែត្រ និងក្នុងបរិវេណវត្តចាក់អង្រែលើស្ថិតក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឡុង ង៉ែត បានបន្តថា ក្នុងយុទ្ធនាការនេះដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និងលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ។ ចំពោះមនុស្សទាំង ២៣ នាក់នេះគឺសុទ្ធសឹងបង្កភាពអសន្តិសុខក្នុងមូលដ្ឋានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៀតផង។
តាងនាមឲ្យប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចាក់អង្រែលើ លោក កែវ សាវឿន ជាចៅសង្កាត់សូមថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌមានជ័យព្រមទាំងលោកអភិបាលរងខណ្ឌដែលដឹកនាំកម្លាំងចុះប្រមូលក្រុមមនុស្សសមាសភាពមិនល្អយកទៅអប់រំឲ្យក្លាយទៅជាមនុស្សល្អ និងចេញពីមន្ទីរអប់រំគួរចូលផ្ទះសម្បែងជួបជុំគ្រួសារវិញទើបល្អ៕




អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


