សន្តិសុខសង្គម
បុរសជាប្ដីដាច់ចិត្តសម្លាប់ប្រពន្ធព្រោះរឿងប្រចណ្ឌនៅខេត្តកំពង់ឆ្នាំង
បុរសជាប្ដីម្នាក់បានកាប់ប្រពន្ធស្លាប់រួចរត់ទៅចងកសម្លាប់ខ្លួនតាមក្រោយ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ រំលងអធ្រាតឈានចូលថ្ងៃទី ៥ ខែតុលា ស្ថិតនៅភូមិបឹងលាច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីអូន អាយុ ៣២ឆ្នាំ និងប្ដីឈ្មោះ លី សារិន អាយុ ៣៤ឆ្នាំ ទាំងពីរនាក់ប្រកបមុខរបរកាប់គោលក់ ពួកគេមានកូនចំនួន២នាក់ រស់នៅភូមិនកើតហេតុខាងលើ។

មុនពេលកើតហេតុនៅព្រលប់ថ្ងៃទី ០៤ ខែតុលា ប្ដីប្រពន្ធទាំងពីរនាក់បានទាស់ទែងគ្នាជាខ្លាំងម្ដងហើយ ក្រោយមកក៏មានការសម្របសម្រួលពីបងប្អូនក៏បានស្ងប់ទៅវិញ ហើយក៏នាំគ្នាចូលដំណេករៀងៗខ្លួន។
ស្រាប់តែនៅម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ០៥ ខែតុលា បុរសជាប្ដីបានយកកាំបិតមកកាប់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ បន្ទាប់មក បុរសជាប្ដីបានទៅចងកសម្លាប់ខ្លួនៅផ្ទះបាយ។

នៅក្នុងហេតុការណ៍នោះ កូនប្រុសអាយុ ០៩ ឆ្នាំម្នាក់បានឃើញសកម្មភាពក៏រត់ទៅប្រាប់ជីតាហើយក៏មានការភ្ញាក់ផ្អើល។
ប្រភពពីប្រជាពលរដ្ឋរស់នៅជិតខាងបានឲ្យដឹងថា គ្រួសារពីរនាក់ប្ដីប្រពន្ធតែងទាស់គ្នាជារឿយៗដោយសារប្ដីប្រចណ្ឌប្រពន្ធ។
ដោយឡែកនៅព្រឹកថ្ងៃទី ០៥ ខែតុលានេះសមត្ថកិច្ចនគរបាលបច្ចេកទេសបានទៅធ្វើកោសល្យវិច័យសពទាំងពីរនាក់ប្ដីប្រពន្ធហើយក៏បានប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីនៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


