សន្តិសុខសង្គម
មកដឹងពីចំនួនទ្រព្យសម្បត្តិដែលជនសង្ស័យអារ.ក ប្លន់ស្ត្រីម្នាក់នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ ករណីដែលស្ត្រីអាជីវកម្នាក់ ត្រូវបានជនមិនស្គាល់មុខចូលអារកដល់ក្នុងផ្ទះស្លាប់ក្នុងថ្លុកឈាមរួចប្លន់យកទ្រព្យសម្បត្តិ ពេលនេះសមត្ថកិច្ចបញ្ជាក់ពីចំនួនដែលទ្រព្យសម្បត្តិដែលជនដៃដល់ប្លន់យកទៅហើយ។

សូមបញ្ជាក់ថា ករណីឃាត់កម្មខាងលើបាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈឹម ស្រីមុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ខណៈដែលកូន២នាក់ ទៅរៀន ប្តីទៅលក់ដូរនៅ ផ្លូវចោមចៅ ហើយជនរងគ្រោះនៅផ្ទះម្នាក់ឯង លុះកូនប្រុសស្រីទាំង២នាក់ វិលមកដល់ផ្ទះ ប្រទះឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាម។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យកោសល្យវិច័យ នៅកន្លែងកើតហេតុនិងបានបញ្ជាក់ថា ជនរងគ្រោះរងរបួសត្រង់កស្នាមកាំបិត និងមុតចុងកាំបិតស្មាខាងឆ្វេង និងដៃខាងឆ្វេង ចំណែកទ្រព្យសម្បត្តិដែលបាត់បង់គឺមានតែទូរសព្ទម៉ាកoppoមួយគ្រឿងតែប៉ុណ្ណោះ។ ចំពោះជនដៃដល់សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


