Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី ប្រកាសចាត់វិធានការច្បាប់លើ​អ្នកយកឈ្មោះ និងរូបថតរបស់លោកបង្កើត​ផេកហ្វេសប៊ុកក្លែងក្លាយ

បានផុស

នៅ

លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសច្រានចោល និងព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលបង្កើតហ្វេសប៊ុកផេកក្លែងក្លាយ ដោយយកឈ្មោះ និយរូបថតរបស់លោកទៅដាក់ និងបង្ហោះព័ត៌មានមិនពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែតុលា បន្ទាប់ពីមានគណនីហ្វេសប៊ុកក្លែងក្លាយមួយឈ្មោះ ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានបង្ហោះចែកចាយនូវព័ត៌មានមិនពិត។

លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ក៏តម្រូវឲ្យម្ចាស់ផេក ឬម្ចាស់គណនីហ្វេសប៊ុក ដែលបានយកឈ្មោះ​ និងរូបរបស់លោកទៅប្រើប្រាស់ ត្រូវលុបឈ្មោះ​ និងរូបលោកចោល​ ហើយបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេ លោក​នឹងចាត់វិធានការតាមនីតិវិធីច្បាប់​។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេររៀបដូចច្នេះថា «ខ្ញុំបាទ​ សូមបដិសេធចំពោះ​ផេកហ្វេសប៊ុកខាងក្រោមនេះ​ មិនមែនជាផេកហ្វេសប៊ុករបស់ខ្ញុំបាទទេ សូមឱ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលបានយកឈ្មោះ​ និងរូបរបស់ខ្ញុំទៅប្រើប្រាស់ ត្រូវលុបឈ្មោះ​ និងរូបខ្ញុំចោល​ ហេីយបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេខ្ញុំបាទ​ ​នឹងចាត់វិធានការតាមនីតិវិធីច្បាប់​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម