សន្តិសុខសង្គម
ផ្ដន្ទាទោសភ្នាក់ងារល្បែងស៊ីសង១១នាក់ ឱ្យជាប់ទណ្ឌកម្មពន្ធនាគារ៧ថ្ងៃ
ភ្នំពេញ ៖ ស្ត្រីវ័យក្មេងៗចំនួន៨នាក់ និងយុវជនចំនួន៣នាក់ ត្រូវបានចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម វិសាល និងលោក សិត វណ្ណៈ ជាតំណាងអយ្យការ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស១ឆ្នាំ តែទោសនេះត្រូវអនុវត្តទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទភ្នាក់ងារបម្រើឱ្យល្បែងស៊ីសងខុសច្បាប់។
សេចក្ដីសម្រេចនេះ បានធ្វើឡើងភ្លាមៗក្រោមរូបភាពជំនុំជំរះផ្ទាល់នៅចំពោះមុខជនជាប់ចោទទាំង១១នាក់ដែលបានបំបែកសំណុំរឿងចេញពីក្រុមជនជាតិចិនដែលជាអ្នកទទួលខុសត្រូវលើបនល្បែងស៊ីសងខុសច្បាប់នោះ នាព្រឹកថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២៣។
ជនត្រូវចោទទាំង១១នាក់ ដែលតុលាការផ្ដន្ទាទោសឱ្យជាប់ទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃនេះ រួមមានឈ្មោះ ១/ ងួន ពៅ ភេទប្រុស ជាសន្តិសុខ ២/ ឈ្មោះ សៀន រ៉ាត់ ភេទប្រុសជាសន្តិសុខ ៣/ ឈ្មោះ ឈាន ណា ភេទប្រុសជាសន្តិសុខ ៤/ ឈ្មោះភ៏ក្រ ថង ភេទស្រី ជាអ្នកចែកបៀ ៥/ ចាន់ សុផល ភេទស្រី ជាអ្នកចែកបៀ ៦/ ឈ្មោះ មេង ស្រីធា ជាអ្នកចែកបៀ ៧/ ឈ្មោះ សុខ ធា ភេទស្រី ជាអ្នកចែកបៀ ៨/ ឈ្មោះ ធាង សិទ្ធ ភេទស្រី ជាអ្នកចែកបៀ ៩/ ឈ្មោះ សុង ផល្លា ភេទស្រី ជាអ្នកចែកបៀ ១០/ ឈ្មោះ បន រក្សា ភេទស្រី ជាអ្នកចែកបៀ ១១/ ឈ្មោះ សុង ស្រីទូច ភេទស្រី ជាអ្នកចែកបៀ។
ក្នុងសវនាការកាលពីព្រឹកមិញនេះ ជនជាប់ចោទបានសារភាពថា ដោយសារពួកគេមានការខ្វះខាតជីវភាពជាខ្លាំងក្នុងគ្រួសារ អ្នកខ្លះជំពាក់បំណុលធនាគារ ខ្លះមានម្ដាយឪពុកឈឺ កូនរៀនសូត្រ ទើបដាច់ចិត្តទៅបម្រើឱ្យបនល្បែងខុសច្បាប់នោះ ដើម្បីយកលុយកាក់មកចិញ្ចឹមគ្រួសារ ហើយអ្នកខ្លះទើបតែធ្វើការបើកលុយបាន១ខែ អ្នកខ្លះធ្វើការមិនទាន់បានបើកលុយម្ដងផង ក៏ត្រូវសមត្ថកិច្ចបង្ក្រាបតែម្ដង។
ពួកគេបានស្នើឱ្យចៅក្រមតុលាការអត់ឱន និងបន្ធូរបន្ថយទោសក្នុងស្ថានភាពដែលពួកគេស្ថិតដូចអណ្ដើកក្នុងភ្លើងនេះផង។
លោក សិត វណ្ណៈ ជាតំណាងអយ្យការបានថ្លែងថា ក្រុមជនជាប់ចោទបានប្រព្រឹត្តកំហុសដោយអចេតនាដើម្បីជីវភាពរស់នៅ ដូច្នេះលោកស្នើឱ្យតុលាការបន្ធូរបន្ថយទោស និងកុំពិន័យពួកគេ ដោយសារអ្នកខ្លះធ្វើការមិនទាន់បើកលុយបានម្ដងផង។
ក្រោយបញ្ចប់សវនាការ ចៅក្រមតុលាការបានធ្វើការប្រកាសសាលក្រមនៅថ្ងៃដដែលនេះ ដោយផ្ដន្ទាទោសជនជាប់ចោទទាំង១១នាក់ ១ឆ្នាំក្នុងម្មាក់ៗ តែទោសនេះត្រូវអនុវត្តទណ្ឌកម្មទោសក្នុងពន្ធនាគារតែ៧ថ្ងៃប៉ុណ្ណោះ។
សូមរំលឹកថា កាលពីរាត្រីថ្ងៃទី ០៤ខែវិច្ឆិកា ឆ្នាំ២០២៣ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឆ្មក់បង្ក្រាបបនល្បែងមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់មនុស្សទាំងស្រីទាំងប្រុសជាច្រើននាក់ រួមទាំងរឹបអូសឧបករណ៍លេងល្បែស៊ីសង បៀ និងថវិកាមួយចំនួនធំ៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


