សន្តិសុខសង្គម
យុវជនម្នាក់បាត់បង់ជីវិត សង្ស័យពាក់ព័ន្ធរឿងស្នេហាត្រីកោណ
យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត បន្ទាប់ពីមានជនមិនស្គាល់មុខប្រើកាំបិតខ្វែវកាប់ពីក្រោយ បណ្តាលឲ្យរងរបួសជាទម្ងន់រួចមក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩.១៩នាទី នៅចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនមិនស្គាល់មុខ ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ ចំនួន០៣នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ ធឿម ចំរេីន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយចំនួន០១ កន្លែង បណ្តាលរងរបួសបែកហូរឈាម រហូតដល់ស្លាប់នៅក្នុងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។

ក្រោយពេលទទួលបណ្តឹងរួចរាល់ លោកអធិការ យុត តុងហូ បានបញ្ជាទៅកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះធ្វើការសើបអង្កេតស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ទី១.ឈ្មោះ យឿម ម៉ែន ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ជនដៃដល់) ២.ឈ្មោះ សឿប ស៊ីតង ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្សពួក) និង ៣.ឈ្មោះ វី ខេត ហៅ វ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្សពួក) គឺឃាត់បាននៅវេលាម៉ោង១៦.៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាតដំបង និងបានដកហូតវត្ថុតាងកាំបិតខ្វែងចំនួន០១ដេីម និងម៉ូតូ០១គ្រឿង ហុងដាឃ្លីច ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ស្លាកលេខ បាត់ដំបង ១AS-១៦៩១ ជាមធ្យោបាយជិះធ្វើសកម្មភាព។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពតាមរកជនរងគ្រោះឈ្មោះ ធឿម ចំរើន ដោយបក្ខពួករបស់ខ្លួនឈ្មោះ យឿម ម៉ែន ជាអ្នកធ្វើសកម្មភាពយកកាំបិតខ្វែងកាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួស ពិតប្រាកដមែន ដោយមូលហេតុបណ្តាលអោយមានករណីហិង្សានេះ ដោយសារខឹងនិងជនរងគ្រោះ ដែលបានទាក់ទងជាមួយប្រពន្ធរបស់ខ្លួន។
បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនជនសង្ស័យតាមនីតិវិធីច្បាប់៕
អត្ថបទ : សោ និយមរ័ត្ន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
គ្រូមត្តេយ្យនៅចិន វិះត្រូវបណ្ដេញចេញ ដោយសារតែមុខដូច Angelababy ពេក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អាជ្ញាធរអប្សរាបំភ្លឺករណីស្ត្រីម្នាក់ថតវីដេអូនៅប្រាសាទអង្គរវត្តនាំឱ្យប៉ះពាល់ដល់ វប្បធម៌ បេតិកភណ្ឌកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
១០ ខែ ឆ្នាំនេះ កម្ពុជា មានរោងចក្របើកថ្មីជិត ២ ពាន់ ផ្តល់ការងារដល់កម្មករជិត ៩ ម៉ឺននាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
ម្ចាស់ Miss Universe ថៃ ដាក់ឯកសារប្រកាសក្ស័យធន ក្រោយទិញកម្មវិធីអស់ ២០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
បុរសវៀតណាម មានជំងឺមហារីកបំពង់អាហារ ដែលកើតចេញពីទម្លាប់ប្រចាំថ្ងៃ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Lisa រៀបរាប់រឿងរ៉ាវមួយចំនួន ក្រោយឪពុកអញ្ជើញមកទឹកដីកម្ពុជា
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
ចាប់ខ្លួនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលសំណូក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
ចូលរួមមង្គលការ Mark-Kim ម្ដង Janie តែងខ្លួនសិចស៊ីមួយអស់ដៃ